KCB - ម៉ាថាយ ១


ម៉ាថាយ ១

ម៉ាថាយ

កំណត់ត្រា​វង្ស​ត្រកូល​​​របស់ព្រះយេស៊ូ

កំណត់ត្រា​វង្ស​ត្រកូល ​​របស់​​ព្រះយេស៊ូ​​គ្រិស្ដ​ដែល​ជា​ពូជ​ពង្ស​របស់ស្ដេច​ដាវីឌ និងលោក​អ័ប្រាហាំ:

ពីជំនាន់លោកអ័ប្រាហាំ​ដល់ស្ដេច​ដាវីឌ

លោក​អ័បា្រហាំ​បង្កើត​លោក​អ៊ីសាកលោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និងបងប្អូន​របស់​គាត់ ​លោក​យូដា និងនាង​តាម៉ារ​​​បង្កើត​លោក​ពេរេស និង​លោក​សេរ៉ាស ឯ​លោក​ពេរេស​ បង្កើត​លោក​​ហេស្រុន​ លោក​ហេស្រុន​បង្កើត​លោក​រ៉ាម​​​ លោក​រ៉ាមបង្កើត​លោក​អ័មីណាដាប់ លោក​ អ័មីណាដាប់​ បង្កើត​លោក​ណាសូន លោក​ណាសូន​ បង្កើត ​លោក​សាលម៉ូន​ លោក​សាលម៉ូន​ និងនាង​រ៉ាហាប់​បង្កើត​លោក​បូអូស ហើយ​លោក​បូអូស និងនាង​រស់​បង្កើត​លោក​អូបិឌ លោក​អូបិឌ​បង្កើត​លោក​អ៊ីសាយ​

ពី​ជំនាន់​ស្ដេច​ដាវីឌ​ដល់​ជំនាន់​និរទេស​ទៅ​ស្រុកបាប៊ីឡូន​

លោក​អ៊ីសាយ​ បង្កើត​ស្ដេច​ដាវីឌ ស្ដេច​ដាវីឌ និងប្រពន្ធ​លោក​អ៊ូរី​​ ​បង្កើត​ស្តេច​សាឡូម៉ូន ​ស្តេច​សាឡូម៉ូន​បង្កើត​ស្តេច​រេហូបោម ស្ដេច​​រេហូបោម​បង្កើត​ស្តេច​អ័ប៊ីយ៉ា ស្តេចអ័ប៊ីយ៉ា​បង្កើត​ស្តេច​អេសា ​ស្តេច​អេសាបង្កើត​ស្តេច យ៉ូសាផាត ស្តេច​យ៉ូសាផាត​បង្កើត​ស្តេច​យ៉ូរាម ស្តេច​យ៉ូរាម​បង្កើត​ស្តេច​អូសៀស​ ស្តេច​អូសៀស ​បង្កើត​​ស្តេច​យ៉ូថាម ស្តេច​យ៉ូថាម​បង្កើត​ស្តេច​អេហាស​ ស្តេច​អេហាស​​បង្កើត​ស្តេច​អេសេគាស ១០ស្តេច​អេសេគាស​ បង្កើត​ស្តេច​ម៉ាណាសេ ស្តេច​ម៉ាណាសេ​ បង្កើត​ស្តេច​អាំម៉ូន ស្តេច​អាំម៉ូន ​បង្កើត​ស្តេច​យ៉ូសៀស ១១ស្តេច​យ៉ូសៀស​បង្កើត​ស្តេច​យេកូនាស និងបងប្អូន​របស់​ព្រះអង្គ ​នៅគ្រា​មាន​ការនិរទេស​ទៅ​ស្រុក​បាប៊ីឡូន​

ពី​ជំនាន់​និរទេស​ទៅ​ស្រុកបាប៊ីឡូន​​ដល់​ជំនាន់​ព្រះគ្រិស្ដ

១២ក្រោយ​ការនិរទេស​ទៅ​ ស្រុក​បាប៊ីឡូន ស្តេច​យេកូនាស​បង្កើត​លោក​សាលធា​ លោកសាលធា​បង្កើត​លោក​សូរ៉ូបាបិល​ ១៣លោក​សូរ៉ូបាបិល​បង្កើត​លោក​អ័ប៊ីយ៉ុឌ លោក​អ័ប៊ីយ៉ុឌ​បង្កើត​លោក​អេលាគីម លោក​អេលាគីម​បង្កើត​លោក​អេសូរ​ ១៤លោក​អេសូរ​បង្កើត​លោក​សាដុក លោក​​​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលីយ៉ុឌ ១៥លោក​អេលីយ៉ុឌ​បង្កើត​លោក​អេលាសារ លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន​បង្កើត​លោក​យ៉ាកុប​ ១៦លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប​ ជា​ប្ដី​នាងម៉ារា​ដែល​បាន​​បង្កើត​​ព្រះ​យេស៊ូ​ហៅ​ថា «ព្រះគិ្រស្ដ»​ ១៧ដូច្នេះ​ ចាប់ពី​ជំនាន់​លោក​អ័បា្រហាំ​ មកដល់​ជំនាន់​ស្ដេច​ដាវីឌ​ ទាំងអស់​មាន​ដប់បួន​ជំនាន់ ពី​ជំនាន់​ស្តេច​ដាវីឌ​ដល់​ជំនាន់និរទេស​​ទៅ​ស្រុក​បាប៊ីឡូន មាន​ដប់បួន​ជំនាន់ ហើយ​ពី​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ដល់​ជំនាន់​ព្រះគិ្រស្ដ​មាន​ដប់បួន​ជំនាន់។​

កំណើត​ព្រះយេស៊ូ

១៨កំណើត​របស់​ព្រះយេស៊ូ​គិ្រស្ដ​មាន​​ដូច​ត​ទៅ​​ នាង​ម៉ារា​ជា​ម្ដាយរបស់​ព្រះ​អង្គ​​ បាន​ភ្ជាប់ពាក្យ​នឹង​លោក​យ៉ូសែប ហើយ​មុន​ពួកគេ​រួម​រស់​ជាមួយ​គ្នា​ នាង​ម៉ារា​មាន​ផ្ទៃពោះ ​ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។​ ១៩ឯ​លោក​យ៉ូសែប​​ប្ដី​នាង ​ជា​មនុស្ស​សុចរិត គាត់​​មិន​ចង់​ឲ្យនាង​អាម៉ាស់​មុខ​ទេ ក៏​សម្រេចចិត្ត​លែងលះ​នាង​ដោយសម្ងាត់​ ២០ប៉ុន្ដែ​ពេល​គាត់​​គិត​អំពី​ការ​​ទាំង​នេះ​ ស្រាប់​តែ​​ទេវតា​របស់​ព្រះអម្ចាស់​ បាន​លេច​​មក​​ឲ្យគាត់​​ឃើញ​នៅ​ក្នុង​​យល់សប្ដិ ដោយ​​និយាយ​​ថា៖ «យ៉ូសែប​ជា​ពូជ​ពង្ស​​ដាវីឌ​អើយ​! កុំ​ខ្លាច​នឹង​​យក​នាង​ម៉ារា​ ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ​ ដ្បិត​កូន​​នៅ​ក្នុង​ផ្ទៃ​របស់​​នាង កើត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ​​ ២១នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ​អង្គ រួច​​អ្នក​នឹង​ថ្វាយ​​ព្រះនាម​ព្រះ​អង្គ​​ថា «យេស៊ូ»​​ ព្រោះ​ព្រះ​អង្គ​​នឹង​ សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ពី​​បាប​របស់​ពួក​​គេ»។​ ២២ការ​​ទាំង​នេះ​កើត​ឡើង​ដើម្បី​សម្រេច​​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​​តាម​រយៈ​អ្នក​នាំ​ព្រះបន្ទូល​​ថា៖ ២៣«មើល៍ ស្ដ្រី​ព្រហ្មចារី​​នឹង​មាន​ផ្ទៃពោះ​ ប្រសូត​បាន​បុត្រា​មួយ​អង្គ ហើយ​​គេ​នឹង​ថ្វាយ​​ព្រះនាម​ព្រះ​អង្គ​​ថា «អេម៉ាញូអែល» ប្រែ​​ថា​ ព្រះជាម្ចាស់​គង់​ជាមួយ​យើង»​​​​ ២៤បន្ទាប់ពី​លោកយ៉ូសែប​ក្រោក​ពី​ដំណេក គាត់​​ក៏​​ធ្វើតាម ​​ដូចដែល​ទេវតា​របស់​​ព្រះអម្ចាស់​បាន​​បង្គាប់ គឺ​​គាត់​​​បាន​ទទួល​​យក​​ប្រពន្ធ​របស់​គាត់​​​វិញ​ ២៥ប៉ុន្ដែ​គាត់​​មិន​បាន​រួម​ដំណេក​​នឹង​នាង​ទេ រហូតដល់​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ។ គាត់​​បាន​ថ្វាយ​ព្រះនាម​​​ព្រះ​អង្គ​​ថា៖ «យេស៊ូ»

ម៉ាថាយ ១