KCB - កាឡាទី ២


កាឡាទី ២

ពួក​សាវក​ព្រម​ទទួល​លោក​ប៉ូល​

លុះ​ដប់បួន​ឆ្នាំ​ក្រោយ​មក​ខ្ញុំ​បាន​ឡើង ​ទៅ​ឯក្រុង​យេរូសាឡិម​ម្តង​ទៀត​ ជាមួយ​លោក​បារណាបាស​ ទាំង​​នាំ​លោកទីតុស​​ទៅ​ជាមួយ​ដែរ​ គឺ​ខ្ញុំ​បាន​ឡើង​ទៅ​ទីនោះ​ តាម​ការ​បើក​សំដែង​ ហើយ​ខ្ញុំ​បាន​​ប្រាប់ពួកគេ​អំពី​ដំណឹង​ល្អ​ ដែល​ខ្ញុំ​ប្រកាសនៅក្នុង​ចំណោម​សាសន៍​ដទៃ រីឯ​ពួក​អ្នកដែលទំនង​ជា​អ្នកមុខអ្នកការ​​វិញ ខ្ញុំ​បាន​ប្រាប់​​ដាច់​ដោយ​ឡែក​ ក្រែងលោ​ការដែល​ខ្ញុំ​បាន​រត់​ និង​កំពុង​​រត់​ត្រលប់​ជា​​ឥត​ប្រយោជន៍ ​រី‍ឯ​លោក​​ទីតុស​ដែល​នៅ​ជាមួយ​ខ្ញុំ ទោះបី​គាត់​ជា​ជនជាតិ​ក្រេក​ក្ដី ក៏​មិនត្រូវបាន​​បង្ខំ​ឲ្យកាត់​ស្បែកដែរ​ ថ្វីដ្បិត​តែមាន​ពួក​បងប្អូន​ក្លែងក្លាយ​បានជ្រៀត​​ចូល​មក​ គឺជា​ពួក​អ្នកដែល​បានលប​​ចូល​មក​ក្នុង​ចំណោម​យើង​​ ដើម្បី​អង្កេត​មើល​ សេរីភាព​របស់​យើង​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ ក្នុងបំណង​ធ្វើឲ្យ​យើង​​ត្រលប់​ជា​ទាសករ ប៉ុន្ដែ​យើង​មិន​ព្រម​ចុះចូល​នឹង​ពួក​គេ​ទេ​ សូម្បី​តែ​បន្ដិច​​ដើម្បី​ឲ្យ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ​បាន​នៅ​ស្ថិតស្ថេរ​ជាមួយ​អ្នករាល់គ្នា។​

រីឯពួក​អ្នក ​ដែល​ទំនងជា​ពួក​អ្នកមុខអ្នកការ​​វិញ​ ទោះបី​គេ​ធ្លាប់​ជា​អ្វី​ក៏ដោយ​ក៏​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ដែរ ព្រោះ​ព្រះជាម្ចាស់​មិន​រើស​មុខ ​មនុស្ស​ណា​ឡើយ ហើយ​ពួក​អ្នក​ ដែល​ទំនងជា​អ្នកមុខអ្នកការ ​​ក៏មិន​បាន​បន្ថែម​អ្វី​ឲ្យ​ខ្ញុំ​ដែរ​ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​ដឹង​​ថា​ ដំណឹង​ល្អ​សម្រាប់​ពួក​មិន​កាត់​ស្បែក ត្រូវ​បាន​ផ្ទុកផ្ដាក់ដល់​ខ្ញុំ​​​ ដូចដែល​​ដំណឹង​ល្អសម្រាប់​ពួក​កាត់​ស្បែក​​ត្រូវ​បាន​​ផ្ទុកផ្ដាក់​ដល់​លោក​ពេត្រុស​ដែរ ដ្បិត​ព្រះអង្គដែល​​ធ្វើ​ការ​ តាមរយៈលោកពេត្រុសនៅក្នុង​តួនាទីជាសាវក​ សម្រាប់​ពួក​កាត់​ស្បែក​ ក៏​បាន​ធ្វើ​ការ​តាមរយៈ​ខ្ញុំ​សម្រាប់​ពួក​សាសន៍​ដទៃ​ដែរ​ ហើយ​ពេល​បាន​ទទួល​ស្គាល់​ព្រះគុណ ​ដែល​​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំ​រួច​ហើយ លោក​យ៉ាកុប​ លោក​កេផាស និង​លោក​យ៉ូហាន​​ ដែល​ត្រូវ​បាន​​ចាត់​ទុកថា ​​ជា​សសរ​​ទ្រូង​បាន​​លូក​ដៃ​ស្ដាំ​នៃ​ការ​ប្រកប​គ្នាទទួល​ខ្ញុំ និង​លោក​បារណាបាស​ ​ដើម្បី​ឲ្យយើង​ទៅ‍ឯ​ពួក​សាសន៍​ដទៃ រីឯ​ពួកគេ​ទៅ​ឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។​ ១០ពួកគេ​គ្រាន់​តែ​សុំ​ឲ្យយើង​​​នឹកចាំ​ពី​​អ្នក​ក្រ នោះហើយ​ជា​កិច្ចការ​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​​ដែរ។

លោក​ប៉ូល​ប្រឈម​មុខ​នឹង​ លោក​ពេត្រុស​

១១​ប៉ុន្ដែ​ កាល​លោក​កេផាស​បាន​មក​ដល់​ក្រុង​​អាន់ទីយ៉ូក ខ្ញុំ​បន្ទោស​គាត់នៅចំពោះ​មុខ ព្រោះ​​គាត់​សម​នឹងបន្ទោស​ ១២​ដ្បិតមុន​ពេល​ពួក​អ្នក​ខ្លះ ដែល​មក​ពីលោក​យ៉ាកុប​​​បាន​មក​ដល់​ គាត់​បាន​បរិភោគ​ជាមួយ​ពួក​សាសន៍​ដទៃ ប៉ុន្ដែ​​ពេល​អ្នក​ទាំង​នោះ​មក​ដល់ គាត់​បែរ​ជា​ដក​ខ្លួន​ចេញ​ដាច់​ដោយ​ឡែក​ ព្រោះ​ខ្លាច​ពួក​អ្នកកាត់​ស្បែក​ទាំង​នោះ​ ១៣រីឯ​ជនជាតិ​យូដា​ផ្សេង​ទៀត​ ក៏​បាន​ធ្វើ​ពុត​​ជាមួយ​គាត់​ដែរ សូម្បីតែ​លោក​បារណាបាស​ ក៏​ត្រូវ​​​អូសទាញ​ដោយ​​​​ពុតត្បុត​របស់​ពួកគេ​ដែរ។​

១៤ដូច្នេះ​ ពេល​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ដើរ​មិនត្រឹមត្រូវ​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ខ្ញុំ​ក៏​សួរ​លោក​កេផាស​​នៅ​ចំពោះ​មុខពួកគេទាំង​អស់​គ្នា​ថា បើ​លោក​ដែល​ជា​ជន​ជាតិ​យូដា​ មិន​រស់​នៅ​ដូច​ជនជាតិ​យូដា​​ផង បែរ​ជា​រស់នៅ​ដូច​សាសន៍​ដទៃ​ តើ​លោក​បង្ខំ​សាសន៍​ដទៃ ​ឲ្យរស់​នៅ​ដូច​ជន​ជាតិ​​យូដាយ៉ាង​​ដូចម្ដេច​បាន​​?​

១៥យើង​ជា​ជនជាតិ​យូដា ​ពី​កំណើត យើង​មិន​មែន​ជា​មនុស្ស​បាប ​នៅ​ក្នុង​ចំណោម​សាសន៍​​ដទៃ​ទេ ១៦​យើង​ដឹង​ថា មនុស្ស​មិន​ត្រូវ​បាន​​រាប់​ជា​សុចរិត ​ដោយ​​សារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​​​វិន័យ​​ទេ គឺ​បាន​រាប់​ជា​សុចរិត​ ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​វិញ ហេតុនេះ​បានជា​យើង​ជឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ ដើម្បី​ឲ្យ បាន​រាប់​ជា​សុចរិត ​ដោយ​សារ​ជំនឿ​លើ​ព្រះគ្រិស្ដមិន​មែន​ដោយ​សារ​​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ទេ​ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់ ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​សារ​​ការ​ប្រព្រឹត្តិ ​តាម​គម្ពីរ​​វិន័យ​ឡើយ​ ​១៧ប៉ុន្ដែ បើពេល​​​យើង​កំពុង​ខិតខំ​ឲ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​​ព្រះគ្រិស្ដ ហើយ​ឃើញ​ថា​ ខ្លួន​យើង​ក៏​ជា​មនុស្ស​បាប​ដែរ​នោះ​ តើ​ព្រះ​គ្រិស្ត​​ ជា​អ្នក​បម្រើ​បាប​ឬ​​? ទេ​ មិនមែន​ទេ។​

១៨​បើ​ខ្ញុំ​សង់​​អ្វី​ ដែល​ខ្ញុំ​បាន​បំផ្លាញ​ចោលឡើងវិញ​ នោះបង្ហាញឲ្យឃើញ​​ថា ​ខ្លួន​ខ្ញុំ ​ជា​អ្នក​ល្មើស​ក្រឹត្យ​វិន័យ​ហើយ ១៩​ដ្បិត​​ខ្ញុំ​បាន​ស្លាប់ ​ខាង​ឯ​គម្ពីរ​​វិន័យ ដោយ​សារ​​គម្ពីរ​​វិន័យ ដើម្បី​ឲ្យខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះជាម្ចាស់​វិញ។​ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយ​ព្រះគ្រិស្ដ​ហើយ ២០​ដូច្នេះ មិន​មែន​​ខ្ញុំ​ទេ​ដែល​រស់នៅ​ គឺ​ព្រះគ្រិស្ដ​វិញ​​ ដែល​រស់​នៅ​ក្នុង​ខ្ញុំ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​នៅក្នុងសាច់​​ឈាម​នា​ពេល​ឥឡូវ​នេះ ខ្ញុំ​រស់​ដោយសារ​ជំនឿ​ លើ​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ ដែល​បាន​ស្រឡាញ់​​ខ្ញុំ និង​​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​​​ខ្ញុំ​ ២១ខ្ញុំ​មិន​ធ្វើ​ឲ្យព្រះគុណ​របស់​ព្រះជា​ម្ចាស់​ឥតប្រយោជន៍​ទេ ព្រោះ​​បើ​សេចក្ដី​សុចរិត​​​មក​​ដោយសារ​គម្ពីរ​វិន័យ នោះ​ព្រះគ្រិស្ដ​បាន​សោយ​​ទិវង្គត​​ឥត​ប្រយោជន៍​!​

កាឡាទី ២