KCB - ភីលីព ៣


ភីលីព ៣

កុំរស់នៅតាមនិស្ស័យសាច់ឈាម

នៅ​ទី​បញ្ចប់​នេះ បង​ប្អូន​ អើយ!​ ចូរ​មាន​អំណរ​នៅ​ក្នុង​ព្រះអម្ចាស់‍ចុះ‍។ ខ្ញុំ​មិន​ធុញ​ទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ ​ផ្ញើ​មក​អ្នករាល់គ្នា​ទេ ដ្បិត​ការ​សរសេរ​នេះ​ គឺដើម្បី​​ការពារ​​អ្នករាល់គ្នា។​

ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ​ ពួក​អ្នក​ធ្វើ​អាក្រក់ និង​ពួក​អ្នក​កាត់ស្បែក​​តែ​ខាងក្រៅ ដ្បិត​យើង​ទេតើ​ដែល​ជា​ពួក​អ្នក​កាត់ស្បែក​​ពិត​ប្រាកដ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​វិញ្ញាណ​ ហើយ​អួត​អំពីព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​មិន​ទុក​ចិត្ត​លើ​​សាច់​ឈាម​​ទេ ​ទោះបី​ខ្ញុំ​មានការទុក​ចិត្ដ​លើ​​សាច់​ឈាម​ក៏ដោយ‍។ ​បើ​មាន​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​គិត​ថា​ ខ្លួន​មានការទុក​ចិត្ដ​លើ​​សាច់​ឈាម​ នោះ​ខ្ញុំ​មាន​​​លើស​គេ​ទៅ​ទៀត ​ខ្ញុំ​កាត់​ស្បែក​​នៅ​ថ្ងៃ​ទី​ប្រាំបី ខ្ញុំ​ជា​ជនជាតិ​អ៊ីស្រាអែល​​មក​ពី​កុល​សម្ព័ន្ធ​បេនយ៉ាមីន ជា​ជនជាតិ​ហេព្រើរ​សុទ្ធ ហើយ​ខាង‍គម្ពីរ​វិន័យ ​​ខ្ញុំ​ជា​អ្នកខាង​គណៈ​ផារិស៊ី រីឯខាង​ភាពប្ដូរផ្ដាច់ ​ខ្ញុំ​ជា​អ្នក​បៀតបៀន​ក្រុម​ជំនុំ​ខាង​សេចក្ដី​សុចរិត​ក្នុង​គម្ពីរ​វិន័យ​​វិញ ខ្ញុំ​ជា​អ្នក​ដែល​ឥត​បន្ទោស​​បាន​ឡើយ។

​ប៉ុន្ដែដោយសារ​ព្រះគ្រិស្ដ​​អ្វីៗ​ដែល​ធ្លាប់​តែ​ជា​ការ​ចំណេញ​ដល់​ខ្ញុំ​នោះ ខ្ញុំ​ បាន​រាប់​ជា​ការ​ខាតបង់​វិញ ហើយ​លើស​ពី​នេះទៀត​ ខ្ញុំ​បាន​រាប់​អ្វីៗ​ទាំងអស់​ជា​ការ​ខាតបង់ ដោយ​ព្រោះ​​ស្គាល់​ព្រះ​គ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​ខ្ញុំ ​ដែលជា​ការ​មាន​តម្លៃ​​បំផុត។ ខ្ញុំ​បាន​ខាត​បង់​ទាំងអស់​ដោយ​ព្រោះ​តែ​ព្រះអង្គ ហើយ​ខ្ញុំ​រាប់​អ្វីៗ​ទាំងអស់​ជា​គ្មាន​តម្លៃ​ ដើម្បី​ឲ្យ ខ្ញុំ​ចំណេញ​បាន​ព្រះគ្រិស្ដ និង​ឲ្យគេមើល​​ឃើញ​ខ្ញុំនៅ​ក្នុង​ព្រះអង្គ ​ដោយសារ​សេចក្ដីសុចរិត តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​​ ​​ជា​​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះជាម្ចាស់​ ដោយ​ផ្អែកលើ​ជំនឿ​​ មិនមែន​ដោយ​សារ​សេចក្ដី​សុចរិត​របស់​ខ្ញុំ ដែល​មកពី​​គម្ពីរ​វិន័យ​ទេ ១០ព្រមទាំង​ឲ្យខ្ញុំ​បាន​ស្គាល់​ព្រះគ្រិស្ត​ និង​អំណាច​​នៃការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ ហើយបាន​​រួម​ចំណែក​ នៅ​ក្នុង​ការ​រងទុក្ខ​លំបាករបស់​ព្រះអង្គ​ និងឲ្យ​បាន​ដូច​ព្រះអង្គ​នៅក្នុង​​​ការ​សោយទិវង្គត ​១១ដើម្បី​ឲ្យ​ខ្ញុំ​បាន​​រស់​ពី​ស្លាប់​ឡើង​វិញ។

ការព្យាយាមឲ្យ​ទៅដល់​គោលដៅ

១២មិន​មែន​​ថា​ ខ្ញុំ​បានទៅដល់​​​ ឬ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ ប៉ុន្តែ​​ខ្ញុំ​​ព្យាយាម​ចាប់​ឲ្យបាន​ សេចក្តី​​ដែល​ព្រះគ្រិស្ដ​យេស៊ូ​បាន​ចាប់​ខ្ញុំ​ សម្រាប់សេចក្តី​នោះ។ ១៣​បងប្អូន​អើយ!​ ខ្ញុំ​មិន​គិត​ថា ​​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ ប៉ុន្ដែ​មាន​សេចក្ដី​មួយ គឺ​ថា ​ខ្ញុំ​​បំភ្លេច​អ្វីៗ​ទាំងឡាយ​​ដែល​នៅ​ខាង​ក្រោយ​ រួច​ឈោង​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាង​មុខ​វិញ​ ១៤ខ្ញុំ​ព្យាយាមឲ្យ​​ទៅ​ដល់​​គោលដៅដើម្បី​បាន​រង្វាន់នៃ​ការ​ត្រាស់ហៅ​របស់​​​ព្រះជាម្ចាស់ ​ពីស្ថានដ៏ខ្ពស់នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។

១៥​ដូច្នេះ អស់​អ្នក​​ដែល​ពេញវ័យ​ហើយ​នោះត្រូវ​តែ​គិត​បែបនេះ​​ ហើយ​បើ​អ្នករាល់គ្នា​គិត​អំពី​អ្វី​​ផ្សេង ​ក៏​ព្រះជាម្ចាស់​​នឹង​បើកសំដែង ​ឲ្យអ្នករាល់គ្នា​យល់​អំពី​ការ​នោះ​​ដែរ ១៦ទោះ​បី​យើងបាន​ទៅ​ដល់​ត្រឹម​​​ណាក៏ដោយ​ ក៏​យើង​ត្រូវ​បន្ត​ទៅរក​គោលដៅដដែល។​

១៧​បងប្អូន​អើយ!​ ចូរ​យក​តម្រាប់​តាម​ខ្ញុំ ហើយ​សង្កេត​មើល​ពួក​អ្នក​រស់​នៅ​តាម​គំរូ​ដែល ​អ្នករាល់គ្នា​បាន​ទទួល​ពី​យើង​ ១៨ដ្បិត​ខ្ញុំ​តែងតែ​​ប្រាប់​អ្នករាល់គ្នា​ជា​ញឹកញាប់ ហើយ​នៅ​ពេលនេះ ​ខ្ញុំ​សូម​ប្រាប់​ ទាំង​ស្រក់​ទឹកភ្នែកម្ដង​ទៀត​ថា មាន​មនុស្ស​ច្រើន​ណាស់ ​ដែល​រស់​នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​ ១៩ហើយ​ទីបញ្ចប់​របស់​អ្នក​ទាំងនោះ​ ជា​សេចក្ដី​វិនាស ដ្បិត​ព្រះ​របស់​គេ​ជា​ក្រពះ​របស់​គេ​នោះ​ឯង រីឯ​​សិរីរុងរឿង​របស់​គេ ​ជា​សេចក្ដី​អាម៉ាស់​ របស់​គេ​នោះ​ហើយ ពួកគេ​គិត​តែ​ពី​រឿង​លោកិយ​នេះ​ប៉ុណ្ណោះ​ ២០ប៉ុន្តែ​យើង​ជា​រាស្ដ្រ​ស្ថានសួគ៌ ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ ​ព្រះអង្គ​សង្គ្រោះ​ដែល​យាង​មក​ពី​ទីនោះ​ដែរ គឺ​​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ២១ដែល​​នឹង​ផ្លាស់​ប្រែ​រូបកាយ​ថោក​ទាប​របស់​យើង​ឲ្យត្រលប់​​ដូចជា​រូបកាយ​ដ៏​រុងរឿង​របស់​ព្រះអង្គដោយ​អានុភាព​​របស់​ព្រះអង្គ ​ដែល​ធ្វើ​ឲ្យអ្វីៗ​ទាំងអស់​ចុះចូល​នឹង​ព្រះអង្គ។

ភីលីព ៣