ម៉ាកុស ១៣
សញ្ញាសំគាល់គ្រាចុងក្រោយ
១៣ពេលព្រះអង្គ យាង ចេញពីព្រះវិហារមក សិស្សព្រះអង្គម្នាក់ បានទូលទៅព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអគារនោះធំអស្ចារ្យណាស់!» ២ព្រះយេស៊ូមានបន្ទូលទៅសិស្សនោះថា៖ «តើអ្នកឃើញអគារធំៗទាំងនោះដែរឬទេ? ថ្មដែលត្រួតលើគ្នានៅទីនោះទាំងអស់ នឹងត្រូវរើចោលគ្មានសល់ឡើយ» ៣កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវ ទល់មុខព្រះវិហារ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេបានសួរព្រះអង្គដោយឡែកថា៖ ៤«សូមបា្រប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា ហើយមានទីសំគាល់អ្វីខ្លះនៅពេលដែលការទាំងនេះ បម្រុងនឹងបានសម្រេច?» ៥ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណា បោកបញ្ឆោតអ្នករាល់គ្នាឡើយ ៦ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ពួកគេនឹងបោកបញ្ឆោត មនុស្សជាច្រើន ៧នៅពេលអ្នករាល់គ្នាឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម នោះកុំជ្រួលច្របល់អី ការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ទេ ៨ព្រោះជនជាតិមួយនឹងក្រោកឡើង ទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានការរញ្ជួយដីច្រើនកន្លែង និងមានគ្រោះអត់ឃ្លាន ទាំងអស់នេះ ជាការចាប់ផ្ដើមនៃទុក្ខវេទនាដ៏សម្បើម ដូចស្រ្តីហៀបនឹងសម្រាលកូន ៩ប៉ុន្ដែអ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន ពីព្រោះពួកគេនឹងប្រគល់អ្នករាល់គ្នា ទៅឲ្យក្រុមបឹ្រក្សាកំពូល រួចគេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងឈរធ្វើជាបន្ទាល់នៅមុខចៅហ្វាយក្រុង និងស្ដេច ដោយព្រោះខ្ញុំ ១០រីឯដំណឹងល្អត្រូវផ្សាយដល់គ្រប់ជនជាតិទាំងអស់ ជាមុនសិន ១១ប៉ុន្ដែពេលគេនាំអ្នករាល់គ្នាទៅ នោះ ចូរកុំព្រួយបារម្ភជាមុនអំពីអ្វីដែលអ្នករាល់គ្នាត្រូវនិយាយឡើយ ដ្បិតនៅពេលនោះ អ្នករាល់គ្នាត្រូវនិយាយសេចក្ដីណា ដែលបានប្រទានឲ្យអ្នករាល់គ្នា ហើយមិនមែនអ្នករាល់គ្នាជាអ្នកនិយាយទេ គឺព្រះវិញ្ញាណបរិសុទ្ធវិញ ១២បងប្អូននឹងប្រគល់បងប្អូនរបស់ខ្លួន ទៅឲ្យគេសម្លាប់ ឪពុកនឹងប្រគល់កូនទៅឲ្យគេសម្លាប់ ហើយកូននឹងបះបោរទាស់នឹងឪពុកម្ដាយ និងសម្លាប់ពួកគេ ១៣ហើយមនុស្សនឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុត នឹងបានទទួលសេចក្ដីសង្គ្រោះ ១៤នៅពេលអ្នករាល់គ្នា ឃើញអំពើបំផ្លិចបំផ្លាញដ៏លាមកកើតឡើង នៅកន្លែងដែលមិនគួរមាន សូមឲ្យអ្នកអានយល់ចុះ គឺពេលនោះ ចូរឲ្យអ្នកស្រុកយូដាភៀសខ្លួនទៅភ្នំចុះ ១៥ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះចុះមកក្រោម ឬចូលយកអីវ៉ាន់ពីក្នុងផ្ទះគាត់ឡើយ ១៦និងកុំឲ្យអ្នកនៅស្រែចម្ការ បកក្រោយទៅយកអាវរបស់គាត់ឲ្យសោះ ១៧ប៉ុន្ដែពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូន នឹងវេទនានៅគ្រានោះ ១៨ដូច្នេះ ចូរអធិស្ឋាន កុំឲ្យការនោះកើតឡើងនៅរដូវរងាឡើយ ១៩ព្រោះនៅគ្រានោះនឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីកំណើតពិភពលោក ដែលព្រះជាម្ចាស់បានបង្កើតរហូតដល់ពេលនេះ ២០ដរាបណា ព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះ សម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស ២១នៅពេលនោះ ប្រសិនបើមាននរណាម្នាក់បា្រប់អ្នកថា៖ «មើលនែ! ព្រះគិ្រស្ដនៅទីនេះ ព្រះគិ្រស្ដនៅទីនោះ» ចូរកុំជឿឲ្យសោះ ២២ព្រោះពួកមនុស្សដែលក្លែងជាព្រះគិ្រស្ដ និងពួកអ្នកនាំព្រះបន្ទូល ក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងសំដែងទីសំគាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតអ្នកដែលព្រះអម្ចាស់បានជ្រើសរើស ប្រសិនបើអាចធ្វើបាន ២៣ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ព្រោះខ្ញុំបានបា្រប់អ្នករាល់គ្នាសព្វគ្រប់ជាមុនរួចហើយ ២៤ប៉ុន្ដែក្រោយគ្រាទុក្ខវេទនាទាំងនោះ ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ ២៥ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌ នឹងរង្គោះរង្គើ ២៦បន្ទាប់មក ពួកគេនឹងឃើញកូនមនុស្ស មកនៅលើពពកប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ ២៧នៅពេលនោះ លោកនឹងចាត់ពួកទេវតាឲ្យប្រមូលអ្នក ដែលលោកជ្រើសរើសទាំងបួនទិស គឺពីចុងបំផុតនៃផែនដី រហូតដល់ជើងមេឃ ២៨ហើយចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្ដៅជិតមកដល់ហើយ ២៩ដូច្នេះ ពេលអ្នករាល់គ្នាឃើញ ហេតុការណ៍ទាំងនោះកើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ ៣០ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន ៣១ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ
គ្មាននរណាដឹងពីថ្ងៃ និងពេលចុងក្រោយ
៣២ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតា គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬកូនមនុស្ស។ ៣៣ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ត្រូវប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ពេលនោះចំពេលណាទេ ៣៤គឺដូចជាបុរសម្នាក់ចេញពីផ្ទះ ធ្វើដំណើរទៅ ហើយឲ្យសិទ្ធិអំណាចដល់បាវបម្រើរបស់គាត់ម្នាក់ៗធ្វើការរបស់គេរៀងៗខ្លួន ទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតី ៣៥ដូច្នេះ អ្នករាល់គ្នាត្រូវប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ម្ចាស់ផ្ទះនឹងមកនៅពេលណាទេ ទោះជាពេលល្ងាច ពេលយប់អធ្រាត្រ ពេលមាន់រងាវ ឬពេលពឹ្រកព្រលឹមក្ដី ៣៦ក្រែងលោគាត់មកដល់ភ្លាម ឃើញអ្នករាល់គ្នាកំពុងដេកលក់ ៣៧ហើយអ្វីៗដែលខ្ញុំបា្រប់អ្នករាល់គ្នា ខ្ញុំក៏បា្រប់មនុស្សគ្រប់គ្នាដែរថា ត្រូវប្រុងស្មារតី»។