KCB - លូកា ១៩


លូកា ១៩

ព្រះយេស៊ូជួប​លោកសាខេ​

១៩ពេល​ចូល​ដល់ ​ក្នុង​ក្រុង​ យេរីខូរ ព្រះអង្គ​ក៏​យាង​កាត់​ក្រុង​ មើល៍ មាន​​បុរស​ម្នាក់​ឈ្មោះ​សាខេ គាត់​ជា​មេ​អ្នកទារ​​ពន្ធដារ​​ម្នាក់ ហើយ​ជា​អ្នក​មាន​ គាត់​កំពុង​រក​មើល​ថា ​ នរណា​ជា​ព្រះ​យេស៊ូ ប៉ុន្ដែ​គាត់​មិន​អាច​មើល​ឃើញ​សោះ​ពី​ក្នុង​ចំណោម​បណ្តាជន ព្រោះ​គាត់​មាន​មាឌ​តូច​ល្អិត។​​ គាត់​រត់​ទៅ​មុខ​មុន ហើយ​ឡើង​លើ​ដើម​​ល្វាដើម្បី​មើល​ឃើញ​ព្រះអង្គ ព្រោះ​ព្រះអង្គ​ឆ្លង​កាត់ ​ជិត​ដល់​ផ្លូវ​នោះ​ហើយ​ ពេល​ព្រះអង្គ​យាង​មក​ដល់ ​កន្លែង​នោះ​ហើយ ព្រះ​យេស៊ូ​​ក៏​មើល​ទៅ​លើទាំង​មាន​បន្ទូល​ទៅ​គាត់​ថា៖ «សាខេ​អើយ! ចូរ​ប្រញាប់​ចុះ​មក ព្រោះ​ខ្ញុំ​ត្រូវ​នៅ​ផ្ទះ​របស់​អ្នក​ថ្ងៃ​នេះ»គាត់​ក៏​ប្រញាប់​ចុះ​មក​ស្វាគមន៍​ព្រះអង្គ ទាំង​អំណរ។​ ពេល​មនុស្ស​ទាំងអស់​ឃើញ ក៏​រអ៊ូរទាំ​ថា៖ «គាត់​​​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​មនុស្ស​​បាប​​!»​​ លោក​សាខេក៏ក្រោក​ឈរ​ទូល​ទៅ​ព្រះអម្ចាស់​ថា៖ «ព្រះអម្ចាស់​អើយ! ខ្ញុំ​ចែក​ទ្រព្យ​សម្បត្ដិ​ពាក់​កណ្ដាល​របស់​ខ្ញុំ​ដល់​អ្នក​ក្រីក្រ ហើយ​បើ​ខ្ញុំ​កេង​បន្លំ​អ្វី​មួយ​ពី​អ្នក​ណា​ម្នាក់ ខ្ញុំ​នឹង​សង​វិញមួយ​ជា​បួន​ដង»។​​ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះសេចក្ដី​សង្គ្រោះ​ បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ព្រោះ​គាត់ក៏​ជា ​ពូជ​ពង្ស​​របស់​លោក ​អ័ប្រាហាំ​ដែរ ១០ដ្បិត​កូន​មនុស្ស​​បាន​មក​រក និង​សង្គ្រោះ​អ្នក​ដែល​វង្វេង»

រឿង​ប្រាក់​ដប់មីណា​

១១កាល​ពួកគេ​កំពុង​ ស្ដាប់​សេចក្ដី​ទាំង​នេះ​ ព្រះអង្គ​​មាន​បន្ទូល​បន្ថែម​ជា​រឿង​ប្រៀប​ប្រដូច​​មួយ​ទៀត ព្រោះ​តែ​ព្រះអង្គ​កំពុង​នៅ​ជិត​ ក្រុង​យេរូសាឡិម រួច​​ពួកគេ​​ស្មាន​ថា ​នគរ​ព្រះជាម្ចាស់​​នឹង​លេច​មក​​ភ្លាមៗ​ ១២គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖ «មាន​បុរស​ត្រកូល​ខ្ពង់ខ្ពស់​ម្នាក់​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​យក​នគរ​មួយ​សម្រាប់​គាត់ រួច​ត្រូវ​ត្រលប់​មក​វិញ១៣កាល​បាន​ហៅបាវបម្រើ​​ ទាំង​ដប់​នាក់របស់​គាត់​មក​ហើយ គាត់​ក៏​ឲ្យបា្រក់​ដល់​ពួកគេ​ដប់​​មីណា​និង​បាន​ប្រាប់​​ថា ចូរ​ប្រកប​របរ​រកស៊ី​រហូត​ដល់​ខ្ញុំ​មក​វិញ។​ ១៤ប៉ុន្ដែ​ជន​ជាតិ​របស់​គាត់​ស្អប់​គាត់ ក៏​ចាត់​តំណាង​ឲ្យទៅ​តាម​​ក្រោយ​គាត់ ដើម្បី​ប្រាប់​ថា​ យើង​មិន​ចង់​ឲ្យម្នាក់​នេះ​ គ្រប់​គ្រង​លើ​យើង​ទេ។​​ ១៥កាល​​ទទួល​នគរ​នោះ​ហើយ គាត់​ក៏​ត្រលប់​មក​វិញ ហើយ​ប្រាប់​ឲ្យគេ​ហៅ​បាវបម្រើ​​ទាំង​នោះ​​​មក ជា​ពួក​អ្នក​ដែល​គាត់​បាន​ឲ្យប្រាក់ ដើម្បី​ឲ្យ​គាត់​ដឹង​ថា ពួកគេ​រកស៊ី​ចំណេញ​បាន​អ្វី​ខ្លះ។ ១៦អ្នក​ទីមួយ​ចូល​មក​ប្រាប់​ថា លោក​ម្ចាស់​អើយ! មួយ​មីណា​​របស់​លោក​ចំណេញ​បាន​ដប់​មីណា។​ ១៧គាត់​ក៏​ប្រាប់​បាវ​បម្រើ​នោះ​ថា​ ប្រសើរ​ណាស់​បាវបម្រើ​ដ៏​ល្អ​អើយ​! ដោយ​ព្រោះ​អ្នក​ស្មោះ​ត្រង់​ក្នុង​កិច្ច​ការ​តូច​តាច ចូរ​អ្នក​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ដប់​ក្រុង​ចុះ។​ ១៨អ្នក​ទីពីរ​​ចូល​មក​ប្រាប់​ថា លោក​ម្ចាស់​អើយ! មួយ​មីណា​​របស់​លោក ​ចំណេញ​បាន​ប្រាំ​​មីណា។​ ១៩គាត់​ប្រាប់​បាវ​បម្រើ​នោះ​ដែរ​ថា​ ចូរ​អ្នក​គ្រប់​គ្រង​ប្រាំ​​ក្រុង​ចុះ។​ ២០បាវ​បម្រើ​​ម្នាក់​​ទៀត​បាន​មក​ ប្រាប់​ថា លោក​ម្ចាស់​អើយ! មើល៍ មួយ​មីណា​​របស់​លោក ​ខ្ញុំ​បាន​ខ្ចប់​ទុក​ក្នុង​កន្សែង​ ២១ដ្បិត​ខ្ញុំ​ខ្លាច​លោក​ណាស់ ព្រោះ​លោក​ជា​មនុស្ស​តឹង​រឹង លោក​​ដក​យក​អ្វី​ដែល​លោក​មិន​បាន​ទុក ហើយ​ច្រូត​អ្វី​ដែល​លោក​មិន​បាន​សាប​ព្រោះ។ ​២២គាត់​ក៏​ប្រាប់​បាវបម្រើ​នោះ​ថា បាវបម្រើ​ដ៏​អាក្រក់​អើយ!​​ ខ្ញុំ​នឹង​ជំនុំជម្រះ​​អ្នក​ដោយ​សារ​សំដី​របស់​អ្នក បើ​​អ្នក​ដឹង​ថា​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​តឹង​រឹង ដក​យក​អ្វី​ដែល​មិន​បាន​ទុក ហើយ​ច្រូត​អ្វី​ដែល​មិន​បាន​សាប​ព្រោះ​ដែរ​​ ២៣​ហេតុ​អ្វី​បាន​ជា​មិន​ដាក់​ប្រាក់​របស់​ខ្ញុំ​នៅ​កន្លែង​ចងការ​ដើម្បី​ពេល​ខ្ញុំ​មក​វិញ នោះ​ប្រមូល​បាន​ទាំង​ដើម​ទាំង​ការ​ដូច្នេះ?​ ​២៤រួច​គាត់​ប្រាប់​ពួក​អ្នក​ឈរ​នៅ​ក្បែរ​នោះ​ថា​ ចូរ​ដក​​យក​ប្រាក់​មួយ​មីណា​​ពី​វា ឲ្យទៅ​ម្នាក់​ទៀត​ ដែល​មាន​ដប់​មីណា​​ទៅ។ ២៥ប៉ុន្ដែ​អ្នក​ទាំង​នោះ​ប្រាប់​គាត់​ថា​ លោក​ម្ចាស់​អើយ! អ្នក​នោះ​មាន​ដប់​មីណា​​ហើយ។​​ ២៦ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បីតែ​អ្វី​​ដែល​អ្នក​នោះ​មាន​ផង​ ២៧រីឯ​​ពួក​សត្រូវ​របស់​ខ្ញុំ​​ដែល​មិន​ចង់​ឲ្យខ្ញុំ​គ្រប់​គ្រង​លើ​ពួកគេ ចូរ​នាំ​ពួកគេ​មក​ទីនេះ ហើយសម្លាប់​នៅ​មុខ​ខ្ញុំ​ទៅ»

ព្រះយេស៊ូយាង​​ចូល​ក្រុងយេរូសាឡិម

២៨កាល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​​ហើយ ក៏​ធ្វើ​ដំណើរ​បន្ដ​ទៀត​ឡើង​ទៅ​ក្រុង​យេរូសាឡិម​​ ២៩ហើយ​ពេល​មក​ជិត​ដល់​ក្រុង​​បេតផាសេ​ និង​ក្រុង​​បេថានី​ ​ក្បែរ​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ដើម​អូលីវ​ ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ ទៅ​ ៣០ដោយ​មាន​បន្ទូល​ថា៖ «ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​​មុខនោះ​ ពេល​អ្នក​ចូល​ទៅដល់​ អ្នកនឹង​ឃើញ​កូន​​លា​មួយ​ដែល​គេ​ចង​ទុក មិន​ទាន់​មាន​មនុស្ស​ណា​​ជិះ​នៅឡើយ ចូរ​ស្រាយ​ ហើយ​នាំ​វា​មក។៣១ប្រសិន​បើ​មាន​អ្នក​ណា​សួរ​ពួក​អ្នក​ថា ហេតុ​អ្វី​ពួក​អ្នក​ស្រាយ​វា? ចូរ​ប្រាប់​ថាព្រះអម្ចាស់​ត្រូវការ​​វា»។​ ៣២ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ចាត់​ ក៏​ចេញ​ដំណើរ​ទៅ ហើយ​បាន​ឃើញ​ ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួកគេ​មែន​ ៣៣ពេល​កំពុង​ស្រាយ​កូន​​លា ម្ចាស់​​របស់​វា​សួរ​ពួកគេ​ថា៖ «ហេតុ​អ្វី​​​ពួក​អ្នក​ស្រាយ​វា​ដូច្នេះ?»​ ៣៤ពួក​គេ​ក៏​ឆ្លើយ​ថា៖ «ព្រះអម្ចាស់​ត្រូវការ​វា»។​ ៣៥ពួកគេ​ក៏​បាន​​ដឹក​កូន​លា​នោះ​មក​ឯ​ព្រះ​យេស៊ូ រួច​ក៏​ក្រាល​អាវ​របស់​ពួកគេ​លើ​ខ្នង​វា និង​បាន​បញ្ជិះ​ព្រះ​យេស៊ូ​លើ​នោះ។​ ៣៦ពេល​ព្រះអង្គ​កំពុង​យាង​ទៅ ពួកគេ​ក៏​ក្រាល​អាវ​របស់​ខ្លួន​នៅ​លើ​ផ្លូវ។​ ៣៧កាល​ព្រះអង្គ​មក​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​​អូលីវ ពួក​សិស្ស​ច្រើន​កុះករ​ ចាប់​ផ្ដើម​អរ​សប្បាយ​ទាំង​អស់​គ្នា ព្រម​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់ ដោយ​សំឡេង​​ឮ​ៗ​អំពី​​ការ​អស្ចារ្យ​ទាំង​អស់ ​ដែល​ពួកគេ​បាន​ឃើញ​​ ៣៨ថា៖ «សូម​ថ្វាយ​ព្រះពរដល់​ស្ដេច​មួយ​អង្គ​ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់ ចូរ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ស្ថានសួគ៌ និង​សិរី​រុង​រឿង​​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។ ​៣៩ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ខ្លះ​បាន​ទូល​ពី​ក្នុង​ចំណោម​​បណ្ដាជនទៅព្រះអង្គ​ថា៖ «លោក​គ្រូ​អើយ! សូម​ស្ដី​ឲ្យពួក​សិស្ស​របស់​លោក​ផង» ៤០ប៉ុន្ដែ​​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ «ខ្ញុំ​បា្រប់​​អ្នក​រាល់​គ្នា​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​ នៅ​ស្ងៀម​ស្ងាត់ នោះ​ថ្ម​នឹង​ស្រែក​ឡើង»​

ព្រះយេស៊ូស្រណោះ​ក្រុងយេរូសាឡិម

៤១នៅពេល​ព្រះអង្គ​យាង​មក​​ជិត​ដល់ក្រុង​យេរូសាឡិម​​ ពេល​ព្រះអង្គ​មើល​ឃើញ​ក្រុង ក៏​យំ​ស្រណោះ​ក្រុង​នោះ​ ៤២ថា៖ «បើ​អ្នក គឺ​អ្នក​ហ្នឹង​ហើយ គួរ​តែ​ស្គាល់​សេចក្ដី​ ដែល​ធ្វើ​ឲ្យមាន​សេចក្ដី​សុខសាន្ដ​នៅ​ថ្ងៃ​នេះ​! ប៉ុន្ដែ ​ពេល​នេះ​សេចក្ដី​នោះ​បាន​លាក់​កំបាំង​ពី​ភ្នែក​របស់​​អ្នក​ទៅ​ហើយ៤៣ដ្បិត​នឹង​មាន​ថ្ងៃ​ធ្លាក់​មក​លើ​អ្នក គឺ​នៅ​ពេល​នោះ​ ​ពួក​សត្រូវ​របស់​អ្នក​ សង់​របង​ចម្រឹង​ព័ទ្ធ​ជុំ​វិញ​អ្នក ហើយ​ស្ទាក់​អ្នក​គ្រប់​ទិស​ទាំង​អស់​ ៤៤ពួកគេ​នឹង​កម្ទេច​អ្នក​រាប​ដល់​ដី ព្រម​ជាមួយ​នឹង​កូន​ចៅ​របស់​អ្នក​ដែល​នៅ​ក្នុង​អ្នក​ផង ពួកគេ​ក៏​មិន​ទុក​ឲ្យ​ថ្ម​មួយ​ដុំ ​ត្រួត​លើ​គ្នា​នៅ​ក្នុង​អ្នកដែរ ព្រោះ​អ្នក​ពុំបាន​​ដឹង​ពី​ពេល​វេលា​នៃ​ការ​យាង​មក​​ ប្រោស​អ្នក​សោះ»។​

ព្រះយេស៊ូសំអាត​ព្រះវិហារ​​

៤៥ពេល​ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ ក៏​ចាប់​ផ្ដើម​បណ្ដេញ​​ពួក​អ្នក​កំពុង​លក់​ដូរ ៤៦ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «មាន​សេចក្ដី​បាន​ចែង​​ទុក​មក​ថា​ដំណាក់​របស់​យើង​ ជា​ដំណាក់​នៃ​ការ​អធិស្ឋាន ប៉ុន្ដែ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ ដំណាក់​នេះ​​ត្រលប់ជា​សំបុក​ចោរ​ ទៅ​វិញ»​ ៤៧រួច​​ព្រះអង្គ​ក៏​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​រាល់​ថ្ងៃ រីឯ​ពួក​សម្ដេច​សង្ឃ ពួក​គ្រូវិន័យ និង​ពួក​មេ​ដឹកនាំ​ប្រជាជន​វិញ ​កំពុង​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ៤៨ប៉ុន្ដែ​ ពួកគេ​រក​មិន​ឃើញ​មធ្យោបាយ​ណា​មួយ ​ដែល​អាច​ឲ្យពួកគេ​ធ្វើ​បាន​សោះ ព្រោះ​ប្រជាជន​ទាំង​អស់​កំពុង​ជក់​ចិត្ដ​ស្ដាប់​ព្រះអង្គ។

លូកា ១៩