ការទាញយកទិន្នន័យ
YouVersion
សម្រាប់ទូរស័ព្ទដៃគ្រប់ប្រភេទទាំងអស់
សូមទាញយកកម្មវិធីព្រះគម្ពីរ YouVersion ។ សូមទៅកាន់ផ្ទាំងដែលនៅខាងក្រោម ដាក់ថា «Read»។ សូមជ្រើសរើសប្ដូរប្រភេទព្រះគម្ពីរដែលនៅផ្នែកខាងលើ។ បន្ទាប់មកសូមជ្រើសរើសប៊ូតុង «Change Language» ឬប៊ូតុង «Language» ដើម្បីប្ដូរភាសាទៅជា «ភាសាខ្មែរ»។ ភាសាខ្មែរមាននៅខាងក្រោមគេក្នុងបញ្ជីភាសា។ បន្ទាប់មកទៀត ជ្រើសរើសអាន «KCB – Khmer Christian Bible»។
AndBible
សម្រាប់ប្រើនៅលើទូរស័ព្ទដៃប្រភេទ Android
សូមទាញយកកម្មវិធីព្រះគម្ពីរ AndBible ហើយជ្រើសរើសទាញយកឯកសារចេញពីអ៊ិនធឺណេត។ នៅពេលដែលបញ្ជីប្រភេទព្រះគម្ពីរបង្ហាញចេញមក សូមប្ដូរភាសាទៅជា «Khmer, Central (ភាសាខ្មែរ)» ហើយជ្រើសរើសទាញយក «Khmer NT – Khmer Christian Bible»។
The Word
សម្រាប់ប្រើនៅលើកុំព្យូទ័រ
ទាញយកនិងតម្លើងកម្មវិធី The Word។ បន្ទាប់មក ទាញយក និងតម្លើងម៉ូឌីល «Add-on» សម្រាប់ភាសាខ្មែរ ដោយដាក់ក្នុងបញ្ជីរជា «Holy Bible Khmer New Testament (Khmer NT)»។
ទាញយកសំឡេងព្រះគម្ពីរ
សម្រាប់ការទាញយកទិន្នន័យជាសំឡេង
ទាញយកឯកសារពី MEGA ហើយលាឯកសារទាំងនោះ។ សូមប្រយ័ត្ន ពីព្រោះឯកសារមានទំហំធំ (១.៣៩ GB)។