KCB - ម៉ាថាយ ៩


ម៉ាថាយ ៩

ព្រះយេស៊ូប្រោស​មនុស្សស្លាប់​ដៃ​ជើង​

កាល​​យាងចុះ​​ទូក ​ រួចហើយ​ ព្រះអង្គ​ក៏​ឆ្លង​ទៅ​ដល់​ក្រុង​ របស់​ព្រះអង្គ។​ ​​មើល៍​ មាន​គេ​នាំ​មនុស្សស្លាប់ដៃជើង​ម្នាក់​ ដេក​លើ​គ្រែ មក​រក​​ព្រះអង្គ ពេល​​​ព្រះយេស៊ូ​ទតឃើញ​ជំនឿ​របស់​​ពួកគេ​ ព្រះអង្គ​ក៏​​មានបន្ទូល​ទៅ​មនុស្ស​ស្លាប់​​ដៃជើង​នោះ​ថា៖ «ចូរ​មាន​ទឹក​ចិត្ដ​ឡើង​ កូន​អើយ​! បាប​​របស់​​អ្នក​​បាន​ទទួល​ការ​លើក​លែងទោស​ហើយ»។​ ឯពួក​​គ្រូវិន័យ​​ខ្លះ​​បាន​និយាយ​គ្នា​ថា​៖ «មើល៍! មនុស្ស​​នេះ​ និយាយ​​ប្រមាថ​ព្រះជាម្ចាស់​ហើយ»​ កាល​​ព្រះអង្គ​ដឹង​​ពី​គំនិត​របស់​​ពួកគេ ក៏​មានបន្ទូល​ថា៖ «ហេតុអ្វី​​​​អ្នករាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ដ​ដូច្នេះ?​ ដ្បិត​ការដែល​និយាយ​ថា ​បាប​របស់​អ្នក​បាន​ទទួលការលើកលែងទោស​ហើយ និង​​ការ​​ដែល​និយាយ​ថា ចូរ​ក្រោកឡើង​ ហើយ​ដើរ​ទៅ តើ​មួយណា​ស្រួល​និយាយ​ជាង?​ ប៉ុន្ដែដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​​បាប​នៅ​ លើ ​ផែ ន ដី ​នេះ» ។​ បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃជើង​ថា៖ «ចូរ​ក្រោក​ឡើង យក​​គ្រែ​ស្នែង​របស់អ្នក​ទៅ​ផ្ទះ​ចុះ» គាត់​​ក្រោកឡើង​ ហើយ​​​ទៅ​ផ្ទះ​របស់គាត់​វិញ។​ កាល​​បណ្ដាជនឃើញ​ការ​នេះ​ ​ក៏​កោតខ្លាច​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដែលបាន​​​ប្រទាន​ សិទ្ធិអំណាច​បែបនេះ​ដល់​មនុស្ស។​

ព្រះយេស៊ូ​ត្រាស់​ហៅ​លោកម៉ាថាយ​

កាល​​ព្រះ​យេស៊ូ​យាង​ចេញ​ពី​ទីនោះ​ ព្រះអង្គ​បាន​ឃើញ​បុរស​ម្នាក់ ​ ឈ្មោះ​ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធ​ដារ ហើយ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ដើរ​តាម​ព្រះអង្គ។​ ១០ក្រោយ​​មក​ ពេល​ព្រះអង្គ​ចូល​​រួម​​បរិភោគ​​អាហារ ​នៅ​ផ្ទះ​របស់​​លោក​​ម៉ាថាយ​ ​ក៏​មាន​ពួក​អ្នក​ទារ​​ពន្ធដារ​​​ និងពួក​មនុស្ស​បាប​​ជា​ច្រើន​បាន​មក​ចូល​​រួម ​​បរិភោគ​​អាហារ​​ជាមួយ​ព្រះ​យេស៊ូ​​ និងពួក​សិស្ស​របស់ព្រះអង្គ​ដែរ។​ ១១ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ឃើញ​បែបនេះ​ ក៏​​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ «ហេតុ​អ្វី​បាន​​ជា​​គ្រូ​របស់​អ្នក​រាល់​គ្នា​ បរិភោគ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធ​ដារ​ និង​ពួក​​មនុស្ស​បាប​ដូច្នេះ?»​ ១២ពេល​ព្រះអង្គ​ស្ដាប់​ឮ​ ក៏​មានបន្ទូល​ទៅពួកគេថា៖ «មនុស្ស​​មាន​​សុខភាព​​ល្អ ​​មិន​ត្រូវការ​​គ្រូពេទ្យ​ទេ មាន​តែ​​អ្នក​ជំងឺ​​ប៉ុណ្ណោះ​​ដែល​​ត្រូវការ។​​ ១៣ចូរ​ទៅ​ស្វែង​យល់​ពី​បទគម្ពីរ​ដែល​ថា​ យើង​ចង់បាន​សេចក្ដីមេត្ដា មិនមែន​យញ្ញបូជា​ទេ​ តើ​នេះ​មានន័យ​យ៉ាង​ដូច​ម្ដេច​?​ ព្រោះ​ខ្ញុំ​​មិន​បាន​មក ដើម្បី​​​​ហៅ​មនុស្ស​សុចរិត​ទេ ​ប៉ុន្ដែ​ហៅ​​​មនុស្សបាបវិញ»​​

ព្រះយេស៊ូមាន​បន្ទូលអំពីការ​តម​អាហារ​

១៤បន្ទាប់​មក​ សិស្ស​របស់លោក​យ៉ូហាន​​បាន​ចូល​មក​ជិត​​ព្រះអង្គ​ ទូល​ថា៖ «ហេតុ​អ្វី​ក៏​យើង​ខ្ញុំ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ តម​អាហារ​​ជា​ញឹក​​ញាប់ តែ​​សិស្ស​របស់លោក​​​មិន​តម​អាហារ​ដូច្នេះ?»​​ ១៥ព្រះយេស៊ូ​មានបន្ទូល​ទៅ​គេ​ថា៖ «តើ​​ភ្ញៀវ​​​អាច​​កាន់​ទុក្ខ​​បាន​ដែរ​ឬ​ទេ​​ នៅ​ពេល​​​កូន​កំលោះ​នៅ​​ជាមួយ​ពួកគេ​នៅ​ឡើយ​? ប៉ុន្ដែ​នឹង​មាន​​ថ្ងៃ​មួយ​​មកដល់​​ ពេល​​កូនកំលោះត្រូវ​​ឃ្លាត​ពី​ពួកគេទៅ​ ពេល​នោះ​ពួកគេ​នឹង​​តមអាហារ។​ ១៦ព្រោះ​គ្មាន​ នរ​ណា​យក​បំណះ​ក្រណាត់​ថ្មី​ មក​ប៉ះ​សម្លៀកបំពាក់​ចាស់​ទេ ដ្បិត​បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​សម្លៀក​បំពាក់​ចាស់​នោះ​ ហើយបែរជា​ធ្វើ​ឲ្យ​រហែក​​លើស​មុនទៅទៀត​​ ១៧ក៏​គ្មាននរ​ណា​ច្រក​ស្រាទំពាំងបាយជូរ​ថ្មី​ទៅ​ក្នុង​​ថង់ស្បែក​ចាស់​​ដែរ បើ​ធ្វើ​ដូច្នេះ​ ​​ថង់ស្បែក​​ចាស់​​នឹង​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរចេញមក ឯ​ថង់​ស្បែក​ក៏​ខូចខាត​ទៀត​ ផ្ទុយទៅ​វិញ​ ត្រូវ​​ច្រក​ស្រា​ថ្មី​ក្នុង​ថង់ស្បែក​ថ្មី នោះ​ទើប​អាច​នៅគង់វង្ស​បាន​​ទាំងពីរ»​។​

ដោយ​សារ​ជំនឿ​ព្រះយេស៊ូប្រោស​ឲ្យជា​

១៨ពេល​ព្រះអង្គ​​មាន​​បន្ទូល​​ពី​​សេចក្តី​ទាំង​នេះ​ ស្រាប់តែ​ប្រធាន​សាលា​ប្រជុំម្នាក់​បាន​មក​​ថ្វាយ​បង្គំ​ព្រះអង្គ​ ទូល​ថា៖ «កូន​ស្រី​ខ្ញុំ​​ទើបតែ​​ស្លាប់​ ដូច្នេះសូម​លោក​​ទៅ​​ដាក់​ដៃ​​លើ​នាង ​ឲ្យរស់​ឡើង​វិញ​ផង»។​​ ១៩ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​​ក៏​​ក្រោក​​ឡើង​​ទៅតាម​គាត់។

២០មាន​​ស្ដ្រី​ម្នាក់​ ឈឺ​ធ្លាក់ឈាម​អស់​រយៈពេល​ដប់ពីរ​ឆ្នាំ​មក​ហើយ​ គាត់​បាន​ចូលមក​ជិត​​ពី​ខាង​ក្រោយ​ ហើយពាល់​រំយោល​​អាវ​របស់ព្រះអង្គ ២១ដ្បិត​​​ស្ត្រីនោះ​គិត​ក្នុង​ចិត្ដ​ថា៖ «បើ​ខ្ញុំ​គ្រាន់តែ​បាន​​ពាល់​អាវ​របស់លោក​ ​​នោះ​ខ្ញុំ​នឹង​ជា​សះ​ស្បើយ​មិន​ខាន»។​ ២២ព្រះយេស៊ូ​ក៏​ងាក​មើល​ស្ត្រី​នោះ​ ហើយ​​មាន​បន្ទូល​​ថា៖ «កូនសី្រ​អើយ!​ ចូរ​​រីករាយ​​ឡើង​​ ជំនឿ​របស់​អ្នក​ បាន​ធ្វើ​​ឲ្យ​អ្នក​​ជា​សះ​ស្បើយ​​​ហើយ»។​ ស្ដ្រី​នោះ​ក៏​ជាសះស្បើយ​នៅ​វេលា​នោះឯង។ ​

២៣កាល​​ព្រះយេស៊ូ ​យាង​ចូល​​ក្នុង​ផ្ទះ​របស់ប្រធាន​សាលាប្រជុំ​​ ក៏​មើល​ឃើញ​​​អ្នកផ្លុំខ្លុយ​​ និងបណ្តាជន​កំពុងច្របូក​ច្របល់។ ២៤ព្រះអង្គ​មាន​បន្ទូល​ថា៖ «ចេញ​ទៅ ក្មេង​សី្រ​នេះ​មិន​ទាន់​ស្លាប់​ទេ គឺ​នាង​កំពុងដេកលក់​​ទេតើ» ពួកគេ​ក៏​សើច​ចំអក​ឲ្យព្រះអង្គ។​ ២៥ពេល​បណ្តេញ​បណ្តាជន ​ទៅក្រៅ​អស់​ហើយ ព្រះអង្គ​ក៏​យាង ​ចូល​ទៅ​​​ចាប់​​ដៃ​ក្មេងស្រី​នោះ​ ហើយនាង​​ក៏​ក្រោកឡើង។​ ២៦ដំណឹង​នេះ​ បាន​ឮ​សុស​សាយ​ពាស​ពេញ​តំបន់​នោះ។​

ព្រះយេស៊ូ​ប្រោស​មនុស្សខ្វាក់​

២៧កាល​​ព្រះ​យេស៊ូ​យាង​ចេញ​ឆ្ងាយ​ពី​ទីនោះ​ មាន​បុរស​ខ្វាក់​ភ្នែក​ពីរ​នាក់​ដើរ​តាម​ព្រះអង្គ​ទាំង​ស្រែក​ថា៖ «ឱ ពូជ​ពង្ស​​ដាវីឌ​អើយ! សូម​មេត្ដា​ដល់​យើង​ខ្ញុំ​ផង»។​ ២៨ពេល​យាង​ចូល​ដល់​ក្នុង​ផ្ទះ បុរស​ខ្វាក់​ភ្នែក​ទាំង​ពីរ​នាក់ ​បាន​ចូល​មក​ជិត​​ព្រះអង្គ​ ​ហើយព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេថា៖ «តើ​អ្នក​ទាំង​ពីរ​ជឿ​ថា ​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ដែរ​ឬទេ​​?» ពួកគេទូល​ថា៖ «បាទ ​​លោក​ម្ចាស់»​ ២៩បន្ទាប់​មក​ ព្រះអង្គ​ក៏​​ពាល់​ភ្នែក​របស់​ពួកគេ ដោយ​មាន​បន្ទូល​ថា៖ «សូម​​ឲ្យបាន​សម្រេច ​​តាម​​ជំនឿ​របស់​​អ្នក​ទាំង​ពីរ​ចុះ»៣០ភ្នែក​​របស់ពួកគេ​ក៏​ភ្លឺ​ឡើង រួច​ព្រះ​យេស៊ូ​មាន​បន្ទូល​ ហាម​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​ឲ្យនរណា​​ម្នាក់​ដឹង​ឲ្យសោះ»​​ ៣១ប៉ុន្ដែពេលអ្នក​ទាំង​​​ពីរ​នោះ​​ចេញទៅ​ ក៏​ផ្សព្វផ្សាយ​ប្រាប់​គេ​​ពី​ព្រះអង្គ​ពាស​ពេញ​​តំបន់​នោះ​ទាំង​មូល។​

ការ​បណ្ដេញ​អារក្ស​ដែល​ធ្វើ​ឲ្យ មនុស្ស​គ​

៣២ពេល​អ្នក​ទាំង​ពីរ​​នោះ​ ​កំពុង​ចេញទៅ​​ មើល៍​ មាន​គេ​នាំយក​មនុស្សគ​ម្នាក់​​ដែល​មានអារក្ស​ចូល​ មក​រក​​​ព្រះអង្គ​៣៣ព្រះ​អង្គ​​ក៏​​បណ្ដេញ​អារក្ស ​​​នោះ​ចេញ ឯ​មនុស្ស​គ ក៏​អាច​​និយាយ​បាន​វិញ​ ហើយ​បណ្តាជន​ក៏​នឹក​អស្ចារ្យ ​ដោយ​​​និយាយ​​ថា៖ «នៅ​​​អ៊ីស្រាអែល​ពុំ​​ដែល​កើត​មាន​ហេតុការណ៍​ដូច្នេះ​សោះ»​ ៣៤ប៉ុន្ដែ​​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​​ បាន​និយាយ​ថា​៖ «ម្នាក់​​នេះ​​បណ្តេញ​អារក្ស​​ដោយ​សារ​មេ​អារក្ស​ទេ»។

ព្រះយេស៊ូមាន​បន្ទូលថា ​ត្រូវ​ការ​អ្នកច្រូត​​ថែម​

៣៥ព្រះយេស៊ូ​យាងទៅ​គ្រប់​ក្រុង និងភូមិ​ទាំងអស់ បង្រៀន​នៅ​ក្នុង​សាលាប្រជុំ​​របស់​ពួកគេ​ ហើយបាន​​​​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ព្រះជាម្ចាស់​ព្រម​ទាំង​ប្រោស​​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង ​​ឲ្យ​បាន​​ជា។ ​៣៦ពេល​​ឃើញ​​បណ្តាជន ព្រះអង្គ​អាណិតអាសូរ​ពួកគេ​​ពន់​ពេក ​ព្រោះ​​ពួកគេ​ខ្ចាត់ព្រាត់ និង​ល្វើយ​ ដូចជា​ចៀម​គ្មាន​អ្នកគង្វាល។​ ៣៧បន្ទាប់​​មក ​ព្រះអង្គ​មាន​បន្ទូល​ទៅ​​សិស្ស​របស់​ព្រះអង្គ​ថា៖ «ចម្រូត​​ធំ​ណាស់ ប៉ុន្ដែ​ ពួក​អ្នក​ច្រូត​មាន​តិច​ ៣៨ដូច្នេះ ចូរ​ទូល​សុំ​ព្រះអម្ចាស់​​​​នៃ​ចម្រូត​​ ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នកច្រូត ​មក​ក្នុង​ចម្រូត​​​របស់​ព្រះអង្គ»

ម៉ាថាយ ៩