KCB - ម៉ាកុស ១


ម៉ាកុស ១

ម៉ាកុស

លោក​​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក ​រៀប​ចំ​ដំណើរ​​របស់​ព្រះ​​យេស៊ូ​​​

ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូ​គិ្រស្ដ​​ ជា​ព្រះ​រាជ​​បុត្រា របស់​ព្រះជាម្ចាស់​ ចាប់​ផ្ដើម​ដូច​​ត​ទៅ្៖​​ ដូច​ដែល​លោក​អេសាយ​ ជាអ្នក​នាំ​ព្រះ​បន្ទូល​ បាន​សរសេរ​ទុក​ថា​៖ «មើល៍ យើង​ចាត់​ទូត​យើង​ឲ្យ​​ទៅមុន​អ្នក ​ដើម្បី​​រៀបចំ​ផ្លូវឲ្យ​អ្នក ​មាន​សំឡេង​ស្រែក​នៅទី​រហោឋានថា ​​ចូររៀបចំ​ដំណើរ​​​របស់​ព្រះ​អម្ចាស់​ ចូរ​​តម្រង់​​ផ្លូវ​របស់​ព្រះ​អង្គ» នៅ​ទី​រហោឋាន​លោក​យ៉ូហាន​ កំពុង​​ធ្វើ​ពិធី​ជ្រមុជ​ទឹក និង​ប្រកាស​ពី​ពិធី​ជ្រមុជ​នៃ​ការប្រែ​ចិត្ដ​ សម្រាប់​​ការ​លើក​​លែង​ទោស​​បាប។​ មនុស្ស​​មកពី​គ្រប់​ទី​កន្លែង​ក្នុង​​ស្រុក​យូដា​ និង​ក្រុង​យេរូសាឡិម​​​ បាន​មកឯ​​លោក​យ៉ូហាន​ ដើម្បី​ទទួល​សារភាព​បាប​របស់​ខ្លួន​ ព្រម​​ទាំង​ទទួលពិធីជ្រ​មុជទឹក ពីគាត់​ក្នុង​​អូរ​យ័រដាន់។ ​លោកយ៉ូហានស្លៀក​​​សម្លៀកបំពាក់​​ ធ្វើ​ពី​រោមអូដ្ឋ​​ ពាក់​ខ្សែ​ក្រវាត់​​ ដែល​​ធ្វើ​ពី​ស្បែកនៅ​នឹង​ចង្កេះ​ ហើយ​​គាត់​​​បរិភោគ​កណ្ដូប​ និង​ទឹក​ឃ្មុំ​ព្រៃ។​ គាត់ប្រកាស​​ថា​៖​ «ព្រះអង្គ​​​​យាង​មក​ក្រោយ​ខ្ញុំ ​មាន​អំណាច​ខ្លាំងជាង​ខ្ញុំ​ ហើយ​​ខ្ញុំ​មិន​ស័កិ្តសម ​នឹង​ឱនស្រាយ​​ខ្សែ​ស្បែក​ជើង​​របស់​ព្រះអង្គ​ផង​ ខ្ញុំ​​​ធ្វើ​ពិធី​​ជ្រមុជ​ឲ្យ​អ្នករាល់​គ្នា​ដោយ​​ទឹក ប៉ុន្ដែ​ព្រះអង្គ​វិញ នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​​អ្នក​រាល់​គ្នា ដោយ​​​ព្រះ​វិ​ញ្ញាណ​បរិសុទ្ធ»។

ព្រះ​យេស៊ូ​​​ទ​ទួល​ពិធី​ជ្រមុជ​ទឹក​

នៅ​គ្រា​នោះ​ ព្រះ​យេ​ស៊ូ​បាន​យាង​មក​ពី​ក្រុង​​ណាសារ៉ែត ​ស្រុក​កាលីឡេ​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ ពី​លោក​យ៉ូហាន​នៅ​ក្នុង​អូរ​យ័រដាន់​​ ១០ពេល​​ងើបចេញ​ពី​ទឹក​ភ្លាម ​ព្រះអង្គ​​​​ទត​ឃើញ​ស្ថានសួគ៌​បើក​​ចំហ​ ​ហើយ​ព្រះ​វិញ្ញាណ​​បាន​យាង​​មក​សណ្ឋិត​លើព្រះអង្គ​ ដូច​ជា​សត្វ​ព្រាប ១១ហើយ​មាន​សំឡេង​បន្លឺចេញ​ពី​ស្ថាន​សួគ៌​មក​ថា​៖ «អ្នក​ជា​បុត្រ​​​​ជា​ទី​ស្រឡាញ់របស់​យើង​ ​យើង​ពេញ​ចិត្ដ​នឹងអ្នក​ណាស់»។

អារក្ស​​សាតាំង​ល្បួង​ព្រះ​យេស៊ូ​​​

១២ភ្លាម​នោះ​ ព្រះ​វិញ្ញាណ​ក៏ជំ​រុញព្រះ​អង្គ​ឲ្យ​ទៅ​ទី​រហោឋាន។​​ ១៣ព្រះ​អង្គនៅ​​ទី​រហោឋាន​​​សែ​សិប​ថ្ងៃ ​ត្រូវអារក្ស​​សាតាំង​​​ល្បួង​ ហើយ​ព្រះអង្គ​នៅ​ជា​មួយ​សត្វ​ព្រៃ​​ និងមានទេវតា​ចាំ​បម្រើ​ព្រះ​អង្គផង។

កិច្ចការ​​​របស់ព្រះ​យេស៊ូ​​​ក្នុង​ស្រុក​​ កាលីឡេ​

១៤បន្ទាប់​ពីគេ​ចាប់​លោក​យ៉ូ​ហាន ឃុំឃាំង​​ ព្រះ​យេស៊ូក៏​​យាង​ចូល​​ស្រុក​កាលីឡេ​ ប្រកាស​​ដំណឹង​ល្អ​អំពី​នគរ​ព្រះ​ជា​ម្ចាស់​ ១៥ព្រះអង្គមាន​បន្ទូល​ថា​៖ «ពេល​កំណត់​​បាន​មក​ដល់​ហើយ​ នគរ​ព្រះ​ជាម្ចាស់​​​​​មក​ជិ​ត​បង្កើយ ចូរ​ប្រែ​ចិត្ដ​ ហើយ​​ជឿ​ដំណឹងល្អ​ចុះ»

ព្រះ​យេស៊ូ​​​ត្រាស់​ហៅ​អ្នក​នេសាទ​បួន​នាក់ធ្វើ​ជា​សិស្ស​របស់ព្រះ​អង្គ​​​

១៦ពេល​​ព្រះ​យេស៊ូ​យាង​តាម​មាត់​បឹង​កាលីឡេ​ ព្រះអង្គបាន​ទត​ឃើញ​លោក​ស៊ីម៉ូន​ និងលោក​អនទ្រេ​ជា​ប្អូន​ ពួក​គេ​ជា​អ្នកនេសាទ​ កំពុង​បង់​សំណាញ់​ក្នុងបឹង ១៧ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅពួក​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​​មនុស្ស​វិញ»១៨ភ្លាម​នោះ ពួក​គេ​ក៏​ទុក​សំណាញ់​ចោល រួចដើរ​តាម​ព្រះអង្គ​តែ​ម្តង។ ១៩កាល​យាង​ហួស​ទី​នោះ​បន្ដិច ​ព្រះ​អង្គ​​បាន​ទត​ឃើញ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​​​ជា​ប្អូន​ កំពុង​ជួសជុល​សំណាញ់​​នៅ​ក្នុង​ទូក​ អ្នក​​ទាំង​ពីរ​ជា​កូនរបស់​លោក​សេបេដេ។ ២០ភ្លាម​នោះ​ព្រះអង្គ​ត្រាស់​ហៅ​អ្នក​ទាំងពីរ​ ពួក​គេ​ក៏ទុក​ឪពុក​​ឲ្យ​នៅ​ក្នុង​ទូក​ ជាមួយ​ពួក​កូន​ឈ្នួល ​រួច​​ដើរ​តាម​ព្រះអង្គ​ទៅ។

ព្រះ​យេស៊ូ​​​បណ្ដេញ​​អារក្ស​

២១ពួកគេ​ចូល​​ក្នុង​ក្រុង​កាពើណិម​​​ ហើយ​​​​នៅ​​ថ្ងៃសប្ប័ទ​ ព្រះយេស៊ូ​ក៏​យាង​ចូល​ក្នុង​សាលា​​ប្រជុំ​​​ភ្លាម​ ហើយ​បាន​បង្រៀន។​ ២២អ្នក​ដែល​ស្តាប់​​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ ចំពោះ​សេចក្ដី​បង្រៀន​​របស់​ព្រះ​អង្គ​ ដ្បិត​ពេល​​ព្រះអង្គ​បង្រៀន​ពួក​គេ​​ ព្រះអង្គ​មាន​​សិទ្ធិ​អំណាច មិន​ដូច​ជាពួក​គ្រូ​វិន័យ​​ឡើយ ២៣ហើយ​ភ្លាម​នោះ​ នៅ​ក្នុង​សាលា​ប្រជុំ​​ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​​​​ចូល ២៤ស្រែក​​ឡើង​ថា​៖​ «ព្រះ​យេស៊ូ​​ ជា​អ្នក​ក្រុង​ណា​សារ៉ែត​​​អើយ​! តើ​យើង​​​នឹង​ព្រះ​អង្គ​មាន​រឿង​ហេតុ​អ្វី​នឹង​គ្នា​? តើព្រះ​អង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះ​អង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់» ២៥ព្រះ​យេស៊ូ​ក៏​បន្ទោស​វា​ថា​៖​ «ស្ងៀម​​ ចេញ​ពី​បុរស​នេះ​ទៅ!» ២៦វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន​ និង​ស្រែក​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ពី​គាត់​ទៅ ២៧មនុស្ស​ទាំង​អស់​​ភ្ញាក់​ផ្អើល​ និងសួរ​គ្នា​ទៅវិញ​ទៅ​មក​ថា​៖​ «ស្អី​ហ្នឹង?​ សេចក្ដី​​បង្រៀន​ថ្មី​នេះមាន​សិទ្ធិអំណាចម្ល៉េះ​ លោក​បញ្ជាពួក​វិញ្ញាណអាក្រក់​​​ វាក៏ស្ដាប់បង្គាប់​លោក»​ ២៨ភ្លាម​នោះ​ កេរ្ដិ៍​ឈ្មោះ​​របស់​ព្រះ​អង្គ​ក៏​ល្បី​ខ្ចរខ្ចាយ​គ្រប់​​ទី​កន្លែង ​​​ពាស​ពេញ​ស្រុក​​កាលីឡេ។

ព្រះ​យេស៊ូ​​​ប្រោស​ម្តាយក្មេក​របស់លោកស៊ីម៉ូ​ន​ឲ្យ​ជា​

២៩កាល​ព្រះអង្គ​ និងពួកសិស្ស​ចេញ​ពី​សាលា​​ប្រ​ជុំ​​​ភ្លាម​ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ី​ម៉ូន​ និង​លោក​​អនទ្រេ​ជាមួយ​លោក​យ៉ាកុប​ និង​លោក​យ៉ូហានផងដែរ។​ ៣០កាល​ម្ដាយ​ក្មេក​លោក​ស៊ីម៉ូ​ន​កំ​ពុង​តែ​ដេក​គ្រុន​ គេ​ក៏​ទូល​ព្រះ​អង្គ​ភ្លាម​ថា​ គាត់​ឈឺ​ ៣១ព្រះ​អង្គ​ចូល​ទៅ​ជិត​ រួច​ក៏​ចាប់​ដៃ​លើក​គាត់​ឡើង​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​បម្រើពួក​គេ។

ព្រះ​យេស៊ូ​​​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​ជា​បន្ទាប់​ពី​ថ្ងៃ​លិច​នា​ថ្ងៃ​សប្ប័ទ​

៣២នៅល្ងាច​នោះ​ បន្ទាប់​ពី​ថ្ងៃ​លិច​​​ ​គេនាំអស់​អ្នកជំងឺ និងអ្នកដែលមាន​អារក្ស​​ចូល​ទាំង​ឡាយ ​​​មក​រកព្រះអង្គ ៣៣អ្នក​​ក្រុង​​​​នោះទាំង​មូល ​​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ​ ៣៤ព្រះ​អង្គ​បាន​ប្រោស​​​​មនុស្សជាច្រើន​ ដែល​មាន​ជំងឺរោគា​ផ្សេង​ៗ​​ឲ្យជា​សះ​ស្បើយ​ និង​បាន​បណ្ដេញ​អារក្ស​​​ ជា​ច្រើនចេញ​ពី​មនុស្ស​ ​ហើយ​ ព្រះ​អង្គមិន​អនុញ្ញាត​​ឲ្យ​អារក្ស​ ទាំង​នោះ​និយាយអ្វីឡើយ​​ ព្រោះពួកវាស្គាល់​ព្រះ​អង្គ។

ព្រះ​យេស៊ូ​​​ប្រកាសក្នុង​ស្រុក​កាលីឡ

៣៥​ពឹ្រកឡើង​ កាល​ងងឹតនៅ​ឡើយ​ ព្រះអង្គ​ក្រោក​ឡើង​ ហើយ​ចេញទៅ​កន្លែង​ស្ងាត់​ រួច​ក៏​អធិស្ឋាន​នៅ​ទីនោះ ៣៦លោក​ស៊ីម៉ូ​ន​ និង​ពួក​អ្នក​នៅ​ជាមួយបាន​តាម​រក​ព្រះ​អង្គ ៣៧លុះបាន​ឃើញ​ព្រះអង្គ​​ហើយ​ ពួកគេ​ទូលថា​៖ «មនុស្សគ្រប់​គ្នា​កំពុង​រក​លោក» ៣៨ព្រះអង្គ​មាន​បន្ទូល​ទៅគេថា៖ «ចូរយើង​នាំគ្នា​ទៅ​ក្រុង​ផ្សេង​ៗ​ដែល​នៅ​ជិត​នេះ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​នៅ​ទីនោះ​ដែរ ដ្បិត​ខ្ញុំ​មក​ដើម្បី​ធ្វើការ​នេះ​ឯង»​៣៩ព្រះអង្គ​បាន​យាង​​ទៅ​​គ្រប់​ទីកន្លែង​ ក្នុងស្រុក​កាលីឡេ​ ហើយ​ប្រ​កាស​នៅក្នុង​សាលា​ប្រ​ជុំ​​​របស់​គេ​ ព្រម​ទាំង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្សផង។

ព្រះ​យេស៊ូ​​​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​​

៤០មាន​មនុស្ស​ឃ្លង់​​​ម្នាក់​ បាន​មក​រក​ព្រះអង្គ​ ហើយ​​លុត​ជង្គង់​អង្វរ​ថា​៖ «លោកអាចធ្វើឲ្យខ្ញុំជាស្អាត​​បាន ​ប្រសិន​​បើ​លោក​ចង់»​ ​៤១ព្រះអង្គ​​អាណិតគាត់​យ៉ាង​ខ្លាំង ​ទាំង​លូក​ព្រះហស្ដ​​​​ទៅ​ពាល់​​​គាត់​ ដោយ​មាន​បន្ទូល​ថា៖ «ខ្ញុំចង់​ ចូរ​ឲ្យ​ជាស្អាត​​​ចុះ» ៤២ភ្លាម​នោះ​គាត់​​ក៏​បាន​​ជាស្អាត​​​ពី​ជំងឺឃ្លង់​​តែ​ម្ដង ៤៣ព្រះអង្គ​ក៏​ឲ្យ​គាត់​ទៅ​ភ្លាម​ ទាំង​មាន​បន្ទូលយ៉ាងម៉ឺង​ម៉ាត់​​ថា៖​ ៤៤«ចូរប្រយ័ត្ន​​ កុំ​និយាយ​​រឿង​នេះ​បា្រប់​អ្នក​ណា​ឲ្យ​សោះ​​​ ប៉ុន្ដែ​​ត្រូវទៅបង្ហាញ​ខ្លួនដល់សង្ឃ ហើយចូរ​​​ថ្វាយ​តង្វាយ​​ ​ សម្រាប់​​ការ​ដែល​អ្នក​បាន​ជា​ស្អាត​​ ដូច​លោក​ម៉ូ​សេបាន​បង្គាប់​​​ ដើម្បី​ជា​បន្ទាល់​ដល់​មនុស្ស​ទាំង​ឡាយ»។​ ៤៥ប៉ុន្ដែ​បុរស​​នោះ​បាន​ចេញ​ទៅ រួច​ក៏​ចាប់​ផ្ដើម​ប្រកាស​​អំពីការ​ជា​ច្រើន​ និងបាន​​ផ្សព្វ​ផ្សាយ​ ​អំពី​រឿង​នេះ ដូច្នេះ​​​ ព្រះ​អង្គ​​ មិន​អាច​យាង​ចូល​​ក្នុង​ក្រុង​ ដោយ​ចំហ​​​ទៀត​ឡើយ​ គឺ​ព្រះ​អង្គ​គង់​នៅ ​ខាង​ក្រៅ​ក្រុង​ ត្រង់​កន្លែង​ស្ងាត់ ហើយ​មនុស្ស​​ពី​គ្រប់ទិស​ទី​ បានមក​រក​ព្រះ​អង្គ។

ម៉ាកុស ១