KCB - ២ ធីម៉ូថេ ៤


២ ធីម៉ូថេ ៤

នៅ​ចំពោះ​ព្រះ​ជាម្ចាស់ និង​ព្រះ​គ្រិស្ដ​យេស៊ូ​ ដែល​នឹង​ជំនុំ​ជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ព្រមទាំង ​ដោយ​ការ​យាង​មក​របស់​ព្រះអង្គ និង​នគរ​របស់​ព្រះអង្គ ខ្ញុំ​សូម​ដាស់តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ ចូរ​ប្រកាស​​ព្រះបន្ទូល ហើយ​ខិតខំ​ប្រកាស​ ​​​ មិន​ថា​ត្រូវ​ពេល ឬ​ខុស​ពេល​ឡើយ ចូរ​ទូន្មាន​ ស្តី​បន្ទោស លើក​ទឹកចិត្ត និង​បង្រៀន​ដោយ​សេចក្តី​​អត់ធ្មត់​ គ្រប់​បែប​យ៉ាង ​ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​​ពួកគេ​លែងស្ដាប់​​សេចក្ដី​បង្រៀន​ត្រឹម​ត្រូវ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ ពួកគេ​នឹង‍ប្រមូល​​គ្រូ​ជា​ច្រើន​សម្រាប់​ខ្លួន​ឯង ​​ទៅ​តាម​សេចក្តី​ប៉ង​ប្រាថ្នា ដើម្បីឲ្យ​និយាយ​អ្វី​ដែល​ត្រចៀក​របស់​ពួកគេ​រមាស់​ចង់​ស្ដាប់​ ពួកគេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​ សេចក្ដី​ពិត រួច​បែរ​ទៅ​ស្តាប់​រឿង​ព្រេង​វិញ។​ រីឯ​​អ្នក​វិញ ចូរ​មាន​គំនិត​នឹងធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់ ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ និង​បំពេញ​មុខងារ​បម្រើ​របស់​អ្នក​​ឲ្យ​សព្វគ្រប់​ចុះ។

ពាក្យសំដីចុងក្រោយរបស់លោកប៉ូល

​ដ្បិត​ខ្ញុំ​ត្រូវ​បាន​​ច្រូច​ ជា​តង្វា​យ​ច្រូច​ ​ជា​​ស្រេចហើយ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ក៏​បាន​មក​ដល់​ដែរ​ ​ខ្ញុំ​បាន​ត​យុទ្ធ​យ៉ាងល្អ ខ្ញុំ​បាន​បញ្ចប់​ការ​​ប្រណាំង​របស់​ខ្ញុំ​ ហើយខ្ញុំ​ក៏​បាន​​រក្សា​ជំនឿ​ដែរ។ ​ពី​ពេល​នេះ‍ត​ទៅ មាន​មកុដ​នៃ​សេចក្ដី​សុចរិត​​​បម្រុង​ទុក​ឲ្យខ្ញុំ​ ដែល​​​​​ព្រះ​អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ​នឹង​ប្រទាន​ឲ្យ​​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ឲ្យ​​តែខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​​ឲ្យ​​អស់​អ្នក ដែលពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះអង្គ​​ដែរ។

​ចូរ​ព្យាយាម​មក​ឯ​ខ្ញុំ ​ជា​ប្រញាប់​ ១០ដ្បិត​លោក​ដេម៉ាស​ បាន​​បោះ​បង់​ខ្ញុំ​ចោលហើយ​​ គាត់​​បានទៅ​ឯក្រុង​ថែស្សាឡូនិច​ ដោយ​ព្រោះ​គាត់​ស្រឡាញ់លោកិយ​នេះ។​ ​លោក​ក្រេសេន​ទៅ​ស្រុក​កាឡាទី ទីតុស​​ទៅ​ស្រុក​ដាល់ម៉ាទា‍ ១១មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជាមួយ​ខ្ញុំ សូម​នាំ​​ម៉ាកុស​មក​ជាមួយ​ផង ដ្បិត​គាត់​មាន​ប្រយោជន៍​សម្រាប់​​ខ្ញុំ‍ នៅ​ក្នុង​មុខងារ​បម្រើ ១២រីឯលោក​ទីឃីកុស​វិញ​ ខ្ញុំ​បាន​ចាត់​ឲ្យ​​ទៅ‍ឯ​ក្រុង​អេភេសូរ។ ១៣​ពេល​អ្នក​មក សូម​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នឹង​លោក​ការពូស​ នៅ​ក្រុង​ទ្រអាសមក​ជាមួយ​ផង ព្រមទាំង​​​សៀវភៅ​ទាំង​ឡាយ​ដែរ​ ជាពិសេស​ ​សៀវភៅ​ធ្វើ​ពី​ស្បែក។​

១៤លោក​អ័លេក្សានត្រុសជា​ជាង​ស្ពាន់​បាន​ប្រព្រឹត្ត​អាក្រក់​​ច្រើនណាស់ ​មក​លើ​ខ្ញុំ ព្រះ​អម្ចាស់​នឹង​សង​ដល់​គាត់​តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​មិន​ខាន។

១៥ចូរ​អ្នក​ប្រយ័ត្ន​នឹង​គាត់​ដែរ​ចុះ ដ្បិត​គាត់​ប្រឆាំងយ៉ាង​ខ្លាំង ​នឹង​សេចក្តី​​ដែល​យើង​ប្រកាស។​

១៦ពេល​ដែល​ ខ្ញុំ​ឆ្លើយការពារខ្លួន​​លើក​ដំបូង គ្មាន​អ្នក​ណា​គាំទ្រ​ខ្ញុំ​ទេ គឺ​ពួកគេ​ បាន​បោះ​បង់​ខ្ញុំ​ចោល​ទាំង​អស់​គ្នា សូម​​កុំ​ឲ្យពួកគេ​​ជាប់​ទោស​ដោយ​សារ​ការ​នោះឡើយ។ ១៧​ប៉ុន្ដែ​ព្រះ​អម្ចាស់​បាន​គង់​ជាមួយ​ខ្ញុំ ហើយ​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ ដើម្បី​ឲ្យ​​​ដំណឹង​ល្អ​បាន​ប្រកាស​សព្វគ្រប់​ និង​ដើម្បី​ឲ្យ​​សាសន៍​ដទៃ​ទាំង​អស់​បាន​ឮតាមរយៈ​ខ្ញុំ​ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​​ខ្ញុំ​ឲ្យ​​រួច​ពី​មាត់​តោ។ ១៨​ព្រះ​អម្ចាស់​នឹង​សង្គ្រោះ​​ខ្ញុំ​ ឲ្យ​​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​ព្រះអង្គ​នឹងនាំខ្ញុំ​ចូល​ទៅ​ក្នុង ​នគរ​ស្ថាន​សួគ៌​របស់​ព្រះអង្គដោយ​សុវត្ថិភាព​ សូម​ឲ្យ​​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់​កល្ប​ ជានិច្ច អាម៉ែន។​

ពាក្យសួរសុខទុក្ខចុងក្រោយរបស់លោកប៉ូល

១៩សូម​ជម្រាប​សួរ​ដល់​​​ នាង​ព្រីសីល និង​លោក​អ័គីឡា ព្រមទាំង​ក្រុម​គ្រួសារ​លោក​អូនេស៊ិភ័រ​ផង​ដែរ។ ២០​លោក​អេរ៉ាស្ទុស​​ស្នាក់​នៅ​ក្រុង​កូរិនថូស​ រីឯ​​លោក​ទ្រភីម ខ្ញុំ​បាន​ទុក​ឲ្យ​​នៅ​ក្រុង​មីលេត​ ព្រោះ​គាត់​ឈឺ។

២១​ចូរ​អ្នក​ព្យាយាម​​​មក ​ឲ្យ​​បាន​មុន​រដូវ​រងារ។ លោក​អ៊ើប៊ូឡុស លោក​ពូដេន លោក​លីណុស និង​នាង​ក្លូឌា ព្រមទាំង​បងប្អូន​ទាំង​អស់​ ក៏​ជម្រាប​សួរ​មក​អ្នក​ដែរ។​

២២សូម​ព្រះ​អម្ចាស់​ គង់​នៅ​ជាមួយ​វិញ្ញាណ​​របស់​អ្នក។​ សូម​ឲ្យ​​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​៕

២ ធីម៉ូថេ ៤