KCB - ២ កូរិនថូស ៩


២ កូរិនថូស ៩

ជំនួយសម្រាប់គ្រិស្ដបរិស័ទនៅក្នុងក្រុងយេរូសាឡិម

ចំពោះ​ការ​ឧបត្ថម្ភ​ ដល់​ពួក​ បរិសុទ្ធ​ នោះ​មិន​ចាំបាច់​ឲ្យខ្ញុំ​ សរសេរ​ប្រាប់​អ្នករាល់គ្នា​ទេ​ ដ្បិត​ខ្ញុំ​បាន​ស្គាល់​ចិត្ដ​សង្វាត ​របស់​អ្នករាល់គ្នា​ហើយ បាន​ជា​ខ្ញុំ​អួត​ពួក​អ្នក​ស្រុក​ម៉ាសេដូន​ ពី​អ្នករាល់គ្នា​ថា ពួក​អ្នក​នៅ​ស្រុក​អាខៃ​បាន​ត្រៀម​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ដូច្នេះ​ហើយ ភាពប្ដូរ​ផ្ដាច់​របស់​អ្នករាល់គ្នា​បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​ជា​ច្រើន។ ខ្ញុំ​បាន​ចាត់​បងប្អូន​ទាំង​នោះ​ឲ្យមក ដើម្បី​កុំ​ឲ្យមោទនភាព​របស់​យើង​ អំពី​អ្នករាល់គ្នា​ត្រង់​ចំនុច​នេះ ត្រលប់​ជា​ឥត​ប្រយោជន៍​ ហើយ​ដើម្បី​ឲ្យអ្នករាល់គ្នា​​ ត្រៀម​ដូច ដែល​ខ្ញុំ​បាន​និយាយ​មែន​ ក្រែងលោ បើ​សិន​ជា​មាន​ ពួក​អ្នក​ស្រុក​ម៉ាសេដូនមក​ជាមួយ​ខ្ញុំ ហើយ​ឃើញ​អ្នករាល់គ្នា​មិន​បាន​​ត្រៀម​ នោះ​មិន​ត្រឹម​តែ​អ្នករាល់គ្នា​ទេ សូម្បីតែ​​យើង​ដែល​មាន​ការ​​ទុកចិត្ដ​នេះក៏​មាន​សេចក្ដី​ខ្មាស​ដែរ។ ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា​ ត្រូវ​ជំរុញ​បងប្អូន​ទាំង​នោះ​ ឲ្យមក​ឯអ្នករាល់គ្នា​​មុន ហើយ​រៀបចំ​ជា​មុន​នូវ​អំណោយ ដែល​អ្នករាល់គ្នា​បាន​សន្យា​ពីមុន​នោះ​ ឲ្យបាន​រួច​រាល់ ដើម្បីឲ្យ​អំណោយ​នោះ​​​​​ ជា​អំណោយ​​មែន​ មិន​មែន​ជា​ការជំរិត​ឡើយ។

ការព្រោះ​ដោយ​សប្បុរស

គឺ​បែប​នេះ អ្នក​ណា​ដែល​ព្រោះ​ដោយកំណាញ់​​ អ្នក​នោះ​នឹង​ច្រូត​​បាន​ដោយ​កំណាញ់​ ឯ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សប្បុរស អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​សប្បុរស។​ ចូរ​ម្នាក់ៗ​ឲ្យ​តាម​​ដែល​​បាន​​សម្រេច​​ចិត្ត​​ចុះ មិន​មែន​ឲ្យ ដោយ​ស្តាយ ឬ​ដោយ​ការបង្ខិតបង្ខំ​​ឡើយ ដ្បិត​ព្រះជាម្ចាស់ ​ស្រឡាញ់អ្នក​ដែល​ឲ្យ ដោយ​អំណរ។​ ​ព្រះជាម្ចាស់​អាច​ធ្វើ​ឲ្យគ្រប់ទាំង​ព្រះគុណ​បានចម្រើន​ឡើង​ដល់​អ្នករាល់គ្នា​ ដើម្បី​ឲ្យអ្នករាល់គ្នា​មាន​​ភាព​គ្រប់គ្រាន់​ជានិច្ច ​នៅ​ក្នុងគ្រប់​កិច្ចការទាំងអស់​ ព្រមទាំង​ឲ្យអ្នករាល់គ្នា​បាន​ចម្រើន​ឡើង​ នៅ​ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «គាត់​បាន​ចែក​ចាយ គាត់​បាន​ឲ្យ​​ទាន​ដល់​ពួក​អ្នកក្រ ហើយ​សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិតស្ថេរ​អស់​កល្បជានិច្ច» ១០រីឯ​ព្រះ​ដែល​ផ្គត់ផ្គង់​គ្រាប់​ពូជ​ដល់​អ្នក​ព្រោះ​ពូជ ព្រមទាំង​អាហារ​សម្រាប់​បរិភោគផង​ ព្រះអង្គ​នឹង​ផ្គត់ផ្គង់ ហើយ​ធ្វើ​ឲ្យ គ្រាប់​ពូជ​របស់​អ្នករាល់គ្នា​ មាន​ច្រើន​ ឡើងៗ​ និង​​ធ្វើ​ឲ្យផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នករាល់គ្នា​ បាន​កើន​ច្រើន​​ឡើង​ ១១ព្រមទាំង​ ឲ្យអ្នករាល់គ្នាចម្រុង​ចម្រើន​​ក្នុង​គ្រប់​ការ​ទាំងអស់​ សម្រាប់​សេចក្ដី​សប្បុរស​គ្រប់​បែប​យ៉ាង​ ដែល​ធ្វើ​ឲ្យ មាន​ការអរព្រះគុណ​ ដល់​ព្រះ​ជាម្ចាស់ ​តាមរយៈ​យើង​ ១២ព្រោះ​ការឧបត្ថម្ភ​ជំនួយ​នេះ ​មិន​ត្រឹមតែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ គឺ​​​កាន់តែ​ចម្រើន​ឡើង​​​ តាមរយៈការអរព្រះ​គុណ​ជា​ច្រើន​ដល់​ព្រះ​ជាម្ចាស់​​ទៀតផង។​ ១៣តាមរយៈ​ភស្ដុតាងនៃ​ការឧបត្ថម្ភ​នេះ ពួកគេ​នឹង​សរសើរ​តម្កើង​ព្រះជាម្ចាស់ ដោយព្រោះ​​អ្នករាល់គ្នា​​ចុះចូល​ ចំពោះ​ការប្រកាស​របស់អ្នករាល់គ្នា អំពី​ដំណឹង​ល្អ​របស់ព្រះគ្រិស្ដ និងដោយព្រោះ​​​សេចក្ដី​សប្បុរស ​របស់អ្នករាល់គ្នា នៅក្នុងការបរិច្ចាគ​សម្រាប់​ពួកគេ និងមនុស្ស​ទាំងអស់​​ ១៤ហើយ​នៅក្នុងការទូលអង្វររបស់ពួកគេ សម្រាប់​អ្នករាល់គ្នា ពួកគេស្រឡាញ់​អ្នករាល់គ្នាយ៉ាងខ្លាំង​ ដោយព្រោះ​​ព្រះគុណ​ដ៏​លើសលប់​របស់​ព្រះជាម្ចាស់​ ដែល​នៅលើ​​អ្នករាល់គ្នា។​ ១៥សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ចំពោះ​អំណោយ​ទាន​ដ៏រកថ្លែង​ពុំបាន​​របស់​ព្រះអង្គ។

២ កូរិនថូស ៩