KCB - ២ កូរិនថូស ៣


២ កូរិនថូស ៣

តើ​យើង​ចាប់ផ្ដើម​លើក​តម្កើង​​ ខ្លួនទៀតហើយ​ឬ​? ឬ​មួយ​យើង​ត្រូវការ​សំបុត្រ​ណែនាំ​ខ្លួន​ បង្ហាញ​​អ្នករាល់គ្នា ឬ​ពី​អ្នករាល់គ្នា ដូច​ជា​អ្នក​ខ្លះ​ដែរ‍ឬ​?​ អ្នករាល់គ្នា​ទេតើជា​សំបុត្រ​របស់​យើង​ ដែល​បាន​កត់ត្រា​ទុក​នៅក្នុង​ចិត្ដ​របស់​យើង ដែល​មនុស្ស​ទាំងអស់​បាន​អាន និង​បាន​ដឹង​គ្រប់គ្នា ​ទាំង​បង្ហាញ​ឲ្យឃើញ​ថា អ្នករាល់គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រិស្ដ​ ដែល​យើងបាន​សរសេរ​ គឺ​មិន​បាន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ ប៉ុន្ដែ​នឹង​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ ហើយ​មិនមែន​នៅ​លើ​បន្ទះ​ថ្ម​ទេ គឺ​នៅក្នុង​ចិត្តខាង​សាច់ឈាម​​វិញ​ ហើយ​យើង ​មាន​ការ​ទុកចិត្ដ​បែបនេះ ​ចំពោះ​ព្រះជាម្ចាស់​ដោយសារ​ព្រះគ្រិស្ដ​ មិនមែន​ថា​យើង​ មាន​សមត្ថភាព​ផ្ទាល់​ខ្លួន‍ ដើម្បី​ចាត់ទុកថា​​ អ្វី​មួយ​មក​ពី​ខ្លួនយើង​ទេ ព្រោះ​សមត្ថភាព​របស់​យើង​មក​ពី​ព្រះជាម្ចាស់។

សិរីរុងរឿងរបស់កិច្ចព្រមព្រៀងថ្មី

ព្រះអង្គ​ ក៏​បាន​ធ្វើ​ឲ្យយើង​មាន​សមត្ថភាព​ ធ្វើ​ជា​អ្នក​បម្រើ​កិច្ចព្រម​ព្រៀង​ថ្មី​ ដែល​មិនមែន​សរ​សេរ​ជា​អក្សរ​ទេ​ ប៉ុន្ដែដោយ​​ព្រះវិញ្ញាណវិញ​ ដ្បិត​អក្សរ​សម្លាប់ ​ប៉ុន្ដែព្រះវិញ្ញាណ​​ផ្ដល់​​​ ជីវិត។ ​បើ​អក្សរ​ចារឹក​លើ​ថ្ម​ ដែល​ ជា​មុខងារបម្រើ​សេចក្ដី​ស្លាប់​ មាន​សិរីរុងរឿង​ រហូត​ធ្វើ​ឲ្យកូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​​មុខ​ លោក​ម៉ូសេ​ចំ​ ដោយ​ព្រោះ​តែ​សិរីល្អ​ នៅ​លើ​មុខ​របស់​គាត់​ ដែល​នឹង​សាបសូន្យ​ទៅ​​ ចុះទម្រាំបើមុខងារ​បម្រើ​​ព្រះវិញ្ញាណ​វិញ​ នឹង​មាន​សិរីរុងរឿង​ លើស​ជាង​យ៉ាងណា​ទៀត‍។​ បើ​មុខងារ​បម្រើ​ការ​ផ្ដន្ទាទោស​ មាន​សិរីរុងរឿង នោះមុខងារ​បម្រើ​សេចក្ដី​សុចរិត​នឹង​មាន​សិរីរុងរឿង​កាន់​តែ​ច្រើន​​​ជាង​ទៅ​ទៀត​​ ១០​ដោយព្រោះតែ​សិរីរុងរឿងដ៏លើសលប់​​នៅ​ពេល​នេះ​ នោះ​អ្វី​ដែល​ធ្លាប់​មាន​សិរីរុងរឿង​ គ្មាន​សិរីរុងរឿង​ទៀត​ទេ ១១ហើយ​បើ​អ្វី​ដែល​នឹង​បាត់​ទៅ​ មាន​សិរីរុងរឿង នោះ​អ្វី​ដែល​នៅស្ថិតស្ថេរ​ នឹង​មាន​សិរីរុងរឿង​ លើសជាង​ទៅ​​ទៀត។​

១២ដូច្នេះ ដោយ​មាន​សង្ឃឹម​បែបនេះ​ហើយ ទើប​យើង​និយាយដោយក្លាហាន​ ១៣មិន​មែន​ដូច​​លោក​ម៉ូសេ​ ដែល​បាំង​ស្បៃ​​មុខ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កូនចៅ ​អ៊ីស្រាអែល​ មើល​ឃើញ​​ទីបញ្ចប់​នៃអ្វីមួយ ដែលនឹងសាបសូន្យ​​ទៅ​ ១៤ប៉ុន្ដែ​គំនិត​របស់​ពួកគេ‍ ត្រូវបាន​ធ្វើឲ្យ​រឹងរូស ដ្បិត​ពេល​អាន​កិច្ចព្រម​ព្រៀង​ចាស់ ស្បៃ​​ដដែល​នោះ​ នៅ​មាន​រហូត​ដល់​សព្វថ្ងៃ​នេះ មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ​ទេ ព្រោះ​វា​នឹង​ត្រូវ​​ដោះ​ចេញ​ នៅក្នុង​ព្រះគ្រិស្ដ​ ១៥រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពេលណា​ក៏ដោយ ដែលពួកគេ​អាន​ក្រឹត្យវិន័យ​របស់លោក​​ម៉ូសេ​ នោះ​មាន​ស្បៃ​បាំង​ចិត្ត​របស់​ពួកគេ។​

១៦ប៉ុន្ដែ​ស្បៃ​នោះ​​ ត្រូវ​បាន​ដោះ​ចេញ ពេលណា​ដែល​​ពួកគេ​ បែរ​មករក​ព្រះអម្ចាស់ ១៧រីឯ​​ព្រះ​អម្ចាស់​ជា​ព្រះវិញ្ញាណ ហើយ​កន្លែង​ណា​ មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ កន្លែង​នោះ​មាន​សេរីភាព​ ១៨ដូច្នេះយើង​ទាំងអស់​គ្នា កំពុង​​ឆ្លុះ​ឲ្យ​ឃើញ​​សិរីរុងរឿង​របស់​ព្រះអម្ចាស់​​ដោយ​​គ្មាន​ស្បៃបាំងមុខ យើងត្រូវ​បាន​ផ្លាស់ប្រែ​ពី​សិរីរុងរឿង​ទៅ​សិរីរុងរឿង ឲ្យមាន​រូបរាង​ដូច​​ព្រះអង្គ នេះ​​​គឺមក​ពី​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​វិញ្ញាណ។

២ កូរិនថូស ៣