KCB - ២ កូរិនថូស ១០


២ កូរិនថូស ១០

លោកប៉ូលការពារសិទ្ធិអំណាច របស់គាត់

១០ខ្ញុំ​ប៉ូល​ ដែល​តាម​សំបកក្រៅ ​ជា​មនុស្សសុភាព​​ពេល​នៅជាមួយ​អ្នករាល់គ្នា ប៉ុន្ដែ​​មោះមុត​​​ចំពោះ​អ្នករាល់គ្នា ពេលមិន​នៅ​ជាមួយ​ ខ្ញុំ​សូម​លើកទឹកចិត្ដ​អ្នករាល់គ្នា​ដោយ​ចិត្ដ​ស្លូត​បូត និងសេចក្ដីប្រណី​​​របស់​ព្រះគ្រិស្ដ​ គឺខ្ញុំ​​សូមអង្វរ​ថា ពេល​ខ្ញុំ​​មក​ដល់​ កុំ​ឲ្យខ្ញុំ​​មោះមុត​ដោយ​ការ​ទុកចិត្ដ​​ ​ដែល​ខ្ញុំ​បាន​គិត​ថា​ខ្ញុំមិន​ខ្លាច​​​ពួក​អ្នក​ខ្លះ​ដែល​គិត​ថា​ យើង​រស់នៅ​​តាម​សាច់​ឈាម​​នោះ​ឡើយ ដ្បិត​ទោះ​បី​យើង​រស់នៅ​ ខាង​សាច់​ឈាម​ក៏ដោយ ក៏​យើង​មិន​តយុទ្ធតាម​សាច់​ឈាម​ដែរ​ ព្រោះ​គ្រឿងសឹក​សង្រ្គាម​របស់​យើង ​មិន​មែន​ខាងសាច់​ឈាម​ទេ ផ្ទុយទៅវិញ​ ជា​អំណាច​មក​ពី​ព្រះជាម្ចាស់​ សម្រាប់​បំផ្លាញ​​​បន្ទាយ​ទាំងឡាយ​ហើយ​ក៏​បំផ្លាញ​អស់​ទាំង​គំនិត ​និង​អស់​ទាំង​កម្ពស់​​ ដែល​ងើប​ប្រឆាំង​នឹង​​ចំណេះ​ដឹង​របស់​ព្រះជាម្ចាស់ ព្រមទាំង​នាំគ្រប់ទាំង​គំនិត​​​​ ឲ្យ​ចុះចូល​​ស្តាប់​បង្គាប់​ព្រះគ្រិស្ដ​ ហើយ​ត្រៀម​ជា​ស្រេច ដាក់​ទោស​ការ​មិន​ស្តាប់​បង្គាប់​ទាំងឡាយ ​​​​​នៅ​ពេល​ដែល​ការស្តាប់​បង្គាប់របស់អ្នករាល់គ្នា​បាន​ពោរ​ពេញ។

​អ្នករាល់គ្នា​មើល​អ្វីៗ​ តាម​សំបក​ក្រៅ​ប៉ុណ្ណោះ បើ​អ្នកណា​ជឿ​ជាក់​​ថា​ខ្លួន​ជា​របស់​ព្រះគ្រិស្ដ​ ចូរ​ឲ្យអ្នក​នោះ​គិត​ពី​សេចក្ដី​នេះ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត​ចុះថា​ យើង​ក៏​ជា​របស់​ព្រះគ្រិស្ដ​ ដូច​គេ​​ដែរ។ ទោះបី​ខ្ញុំ​អួត​ជ្រុល ​​អំពី​សិទ្ធិ​អំណាច​ របស់​យើង​ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យសម្រាប់​​ស្អាងចិត្ត​ មិន​មែន​សម្រាប់​​បំផ្លាញ​អ្នករាល់គ្នា​​ក៏ដោយ ក៏​ខ្ញុំ​មិន​ខ្មាស​​ដែរ ​ដើម្បី​កុំ​ឲ្យមើលទៅហាក់ដូចជាខ្ញុំ​​បំភ័យ​អ្នករាល់គ្នា ​តាមរយៈ​សំបុត្រ​​​របស់ខ្ញុំ ១០ដ្បិត​មាន​គេ​និយាយ​ថា ​សំបុត្រ​របស់​គាត់​ធ្ងន់ៗ និងមាន​អំណាច​ណាស់ ​ប៉ុន្ដែ​ពេល​ជួប រូបកាយ​​របស់គាត់ខ្សោយ ហើយ​ការនិយាយស្ដី​​ គួរ​ឲ្យ​មើល​ងាយ​ទៀត​ផង។ ១១ចូរ​ឲ្យមនុស្ស​បែប​នេះ​ដឹង​ការ​នេះ​ចុះ​​ថា ពេល​យើងមិន​នៅ​ជាមួយ សំដី​នៅ​ក្នុងសំបុត្រ​​យ៉ាង​ណា នោះពេល​យើងនៅ​ជា​មួយ​ ការ​ប្រព្រឹត្ដិ​​​ក៏​​​យ៉ាង​​នោះដែរ​​​ ១២យើង​មិន​ហ៊ាន​រាប់​​ ឬ​ប្រៀប​ផ្ទឹម​ខ្លួន​នឹង​អ្នក​ខ្លះ​ ដែលលើក​តម្កើង​ខ្លួន​នោះ​ឡើយ ប៉ុន្ដែ​ការ​ដែល​ពួកគេ​វាស់​ស្ទង់ខ្លួន​នៅក្នុង​ចំណោម​ពួកគេ ​​ហើយ​ប្រៀប​​ផ្ទឹម​ខ្លួន​នឹង​ខ្លួនឯង​​ នោះ​​​ពួកគេគ្មាន​ការ​​យល់​ដឹង​​សោះ​​ ១៣រីឯ​​យើង​វិញ យើង​នឹង​​មិន​អួត​ឲ្យ​ហួស​ខ្នាត​​​ឡើយ ​ផ្ទុយទៅវិញ គឺ តាម​ខ្នាត​​​​នៃដែនកំណត់​ ដែល​ព្រះ ជាម្ចាស់ ​បានបែង​ចែក​ដល់​យើងទុក​ជា​ខ្នាត​​មួយ ដែល​យើង​បាន​មក​ដល់​អ្នករាល់គ្នា​ ១៤ដ្បិត​យើង​មិន​បាន​​ទៅ​ឲ្យ​​ហួស​ខ្នាត ហាក់បីដូចជា​យើងមិន​បានមក​ឯ​អ្នករាល់គ្នានោះឡើយ​ ព្រោះ​យើង​បាន​មក‍ដល់​​អ្នករាល់គ្នា​ជាមួយ​​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ ១៥ហើយ​យើង​មិន​អួត​ហួស​ខ្នាត ​អំពីការ​នឿយហត់​របស់​អ្នក​ដទៃឡើយ​ ប៉ុន្ដែយើង​មាន​សង្ឃឹម​ថា​ នៅ​ពេល​ជំនឿ​ របស់​អ្នករាល់គ្នា​ចម្រើន​ឡើង​ នោះដែនកំណត់​របស់យើង​ក្នុងចំណោម​អ្នករាល់គ្នា នឹង​​រីកចម្រើន​ឡើងយ៉ាង​ធំ​ ១៦ដើម្បី​ប្រកាស​ដំណឹង​ល្អ​​ដល់​តំបន់​ដែល​នៅ​ហួស​អ្នករាល់គ្នា ដោយ​មិន​មែន​អួត​អំពីអ្វី ដែល​បាន​ធ្វើ​រួច​រាល់​ នៅ​ក្នុង​ដែន​កំណត់​របស់​អ្នក​ដទៃ​ឡើយ។ ១៧ដូច្នេះ អ្នក​ណា​ដែល​​អួត ចូរ​អួត​នៅ​ក្នុង​ព្រះអម្ចាស់​ចុះ​ ១៨ដ្បិត​មិនមែន​អ្នក​ដែល​លើក​តម្កើង​​ខ្លួន​​នោះ​ទេ ​​ដែល​ត្រូវ​បាន​ទទួលស្គាល់​ ប៉ុន្ដែជា​អ្នក​ដែលព្រះជាម្ចាស់លើក​តម្កើងវិញ។

២ កូរិនថូស ១០