KCB - ២ កូរិនថូស ១


២ កូរិនថូស ១

២ កូរិនថូស

ពាក្យជម្រាបសួរពីលោកប៉ូល

ខ្ញុំ​ប៉ូល ​ជា​សាវក​ម្នាក់​របស់​ ព្រះ​គ្រិស្ដ​យេស៊ូ​ តាម​បំណង​​របស់​ព្រះជាម្ចាស់ ព្រមទាំង​ធីម៉ូថេ​ ជា​បងប្អូន​ ជូន​ចំពោះ​ក្រុម​ជំនុំ​របស់​ព្រះ ជាម្ចាស់​នៅ​ក្រុង​កូរិនថូស រួមទាំង​ពួក​បរិសុទ្ធ​ទាំងអស់​ ​នៅ​ស្រុក​អាខៃ​ទាំង មូល​ សូម​ឲ្យព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង និងព្រះអម្ចាស់យេស៊ូ​គ្រិស្ដប្រទានព្រះគុណ ​និង​សេចក្ដី​សុខសាន្តដល់អ្នករាល់គ្នា។​

ព្រះ​នៃ​ការ​កម្សាន្ត​ចិត្ត​គ្រប់​បែបយ៉ាង

គួរ​សរសើរ​ព្រះជាម្ចាស់​​ ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង ដែល​ជា​ព្រះវរបិតា​នៃ​សេចក្ដី​មេត្តាករុណា ជា​​ព្រះជាម្ចាស់​នៃ​ការ​ កម្សាន្ដ​ចិត្ដ​គ្រប់​បែបយ៉ាង​ ជាព្រះ​ដែល​​កម្សាន្ដ​ចិត្ត​យើង ​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ ដើម្បី​ឲ្យយើង​អាច​កម្សាន្ដ​​ចិត្ត​អស់​អ្នកដែល​ជួប​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​បាន​ តាមរយៈ​ការ​កម្សាន្ដ​ចិត្ត​ដែល​យើងបានទទួលពីព្រះ​ជាម្ចាស់​ ដ្បិត​ការ​រងទុក្ខ​​របស់​ព្រះគ្រិស្ដ​ មានកាន់តែច្រើន​​ដល់យើង​យ៉ាងណា ការ​កម្សាន្ដ​ចិត្ត​ដល់​យើងតាមរយៈ​ព្រះ​គ្រិស្ដ​ ក៏​មាន​​កាន់តែច្រើនយ៉ាង​នោះ​ដែរ។​ បើ​យើង​ត្រូវ​រងទុក្ខ​ នោះ​គឺ​ដើម្បី​ជាការ​កម្សាន្ដ​ចិត្ដ និង​សេចក្ដីសង្គ្រោះ​របស់​អ្នករាល់គ្នា ឬ​បើ​យើង​ទទួលការ​កម្សាន្ដ​ចិត្ដ​វិញ ក៏​ដើម្បី​ជាការ​កម្សាន្ដ​​ចិត្ត​ ដល់​អ្នករាល់គ្នា​ដែរ ដែល​កើត​ពី​ការ​ស៊ូទ្រាំ​ នឹងការ​រងទុក្ខ​តែ​មួយ​ ដែល​យើងក៏រងទុក្ខ​ដែរ​ ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​មុតមាំ​ ចំពោះ​អ្នក​រាល់គ្នាដោយ​ដឹង​ថា អ្នករាល់គ្នា​ជា​អ្នក​រួមចំណែក ​ក្នុង​ការ​រងទុក្ខ​​ជា​យ៉ាង ណា​ អ្នករាល់គ្នា​ក៏​រួម​ចំណែក​ក្នុង​ការ​ កម្សាន្ដ​ចិត្ត​ជា​យ៉ាងនោះ​ដែរ‍។ ដ្បិត​បងប្អូន​អើយ! យើង​មិនចង់​ឲ្យអ្នករាល់គ្នា​នៅតែមិនដឹង អំពី​សេចក្ដី​វេទនា​របស់យើង ដែល​កើតឡើង​​នៅ​ស្រុក​អាស៊ី គឺ​យើង​មាន​បន្ទុក​​ធ្ងន់​ធ្ងរ​លើស​កម្លាំង​ ធ្វើឲ្យយើង​អស់​សង្ឃឹមនឹង​រស់​នៅ‍​ទៀត ប៉ុន្ដែ យើង​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន ដើម្បី​កុំ​ឲ្យយើង​ទុកចិត្ត​លើ​ខ្លួន​ឯង​ឡើយ គឺ​ឲ្យទុកចិត្ត​លើ​ព្រះជាម្ចាស់​ជាព្រះ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យរស់​ឡើងវិញ​ ​ ១០ព្រះអង្គ​បានសង្គ្រោះ​យើង​ ពី​សេចក្ដី​ស្លាប់​ដ៏​ធំ​សម្បើម​ ហើយ​នឹង​សង្គ្រោះ‍យើង​​ទៀត។ យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា ព្រះអង្គ​ក៏នឹងនៅតែសង្គ្រោះ​​ដែរ‍។​ ១១អ្នករាល់គ្នា​ក៏​រួមចំណែកជួយ​​យើង​ដែរ​ តាមរយៈការទូលអង្វរ ហើយតាមរយៈការទូលអង្វររបស់មនុស្សជាច្រើន ធ្វើឲ្យមនុស្ស​ជា​ច្រើន​អរព្រះគុណជំនួសយើង​សម្រាប់អំណោយ​ទាន​ដែល​បានផ្ដល់ឲ្យយើង។

ការផ្លាស់ប្ដូរផែនការរបស់លោកប៉ូល

១២មោទនភាព​របស់​យើង​ គឺបែប នេះ មន​សិការរបស់​យើង​ធ្វើ​បន្ទាល់​ថា យើង​មានអាកប្បកិរិយា​ ក្នុង​ពិភព​លោក​នេះ ដោយសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ ​មិន​មែន​ដោយសារ​ប្រាជ្ញា​ ខាង​សាច់ឈាម​ទេ ប៉ុន្ដែ ដោយសារព្រះគុណរបស់ព្រះ ជាម្ចាស់វិញ ជា​ពិសេសចំពោះ​អ្នករាល់គ្នា។ ១៣យើង​មិន​សរសេរ​អ្វី​ផ្សេង​មក​អ្នករាល់គ្នា​ទេ លើកលែង​តែ​អ្វី​ដែល​ អ្នករាល់គ្នា​អាចអាន ឬ​អាចយល់បាន​​​ប៉ុណ្ណោះ ១៤ដូចដែល​អ្នករាល់គ្នា​បាន​ស្គាល់​យើង​ខ្លះ​ហើយ ប៉ុន្ដែ​នៅ​ថ្ងៃ​​របស់ព្រះយេស៊ូ​ ជាព្រះអម្ចាស់​របស់​យើង ខ្ញុំ​សង្ឃឹម​ថា​​ អ្នករាល់គ្នា​នឹង​យល់​សព្វ​គ្រប់ថា យើង​ជា​មោទនភាព​របស់​អ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នា​ក៏​ជា​មោទនភាព​របស់​យើងយ៉ាងនោះដែរ។

១៥ដោយ​ការ​ទុកចិត្ដ​ដូច្នេះ​ហើយ បានជា​ខ្ញុំ​មានបំណង​ មក​ជួប​អ្នករាល់គ្នា​ជា​មុន ដើម្បីឲ្យអ្នករាល់គ្នា​បាន​ទទួល​ព្រះគុណ​ទ្វេដង​​ ១៦ហើយ​ទៅ​ស្រុកម៉ាសេដូន​​ដោយ​ឆ្លងកាត់​អ្នករាល់គ្នា រួច​សឹម​ត្រលប់​ពី​ស្រុក​ម៉ាសេដូន​​ មក​ជួប​អ្នករាល់គ្នា​ម្ដង​ទៀត ហើយ​​ឲ្យ​អ្នក​រាល់គ្នា​​ជូន​ដំណើរ​ខ្ញុំ​ បន្ដ​ទៅ​ស្រុក​យូដា‍។​ ១៧ពេលខ្ញុំ​​​សម្រេច​ចិត្ដដូច្នេះ តើ​ខ្ញុំធ្វើដោយខ្ជីខ្ជាឬ? ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ ខ្ញុំ​សម្រេចចិត្ដ​តាម​សាច់​ឈាម‍​ បានជា​ខ្ញុំ​ «បាទ» ផង «ទេ‍» ផង​ដូច្នេះ‍? ១៨ប៉ុន្ដែ​ព្រះជាម្ចាស់​ស្មោះ​ត្រង់ បាន​ជា​ពាក្យ​សំដី​​របស់​យើង ទៅ​កាន់​អ្នករាល់គ្នា​មិន​មែន​បាទ​ផង​ ទេ​ផង​នោះ​ទេ ១៩ដ្បិត​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ដែល​ពួក​យើង មាន​ខ្ញុំ លោក​ស៊ីលវ៉ាន​ និង​លោក​​ធីម៉ូថេ​បាន​ប្រកាស​ក្នុង​ចំណោម​អ្នករាល់គ្នា​ នោះ​មិនមែន​ បាទ​ផង​ ទេ​ផង​នោះ​ទេ គឺ​ នៅក្នុង​ព្រះអង្គ​ មាន​តែ​បាទ​ប៉ុណ្ណោះ​ ២០ដ្បិត​សេចក្ដី​សន្យា​ទាំង​ឡាយ​​​​ របស់​ព្រះជាម្ចាស់​សុទ្ធតែជា «បាទ» នៅ​ក្នុង​ ព្រះអង្គ ដូច្នេះ​ហើយបានជាយើង​ ថា «អាម៉ែន» ដែរ​ តាមរយៈ​ព្រះអង្គសម្រាប់​សិរីរុងរឿង​ របស់ព្រះ​ជាម្ចាស់។​ ២១គឺ​ព្រះ​ជាម្ចាស់​ហើយ ​ដែល​បានចាក់ប្រេង​តាំង ​ព្រម​ទាំង​ធ្វើឲ្យ​យើង​នៅ​ខ្ជាប់​ខ្ជួន​ជាមួយ​អ្នករាល់គ្នា​ ក្នុង​ព្រះគ្រិស្ដ​ ២២ព្រះអង្គ​បានបោះត្រាលើយើង ព្រមទាំង​ប្រទាន​ព្រះវិញ្ញាណ​មកក្នុងចិត្ត​របស់យើងទុកជារបស់បញ្ចាំ​​​ចិត្ដ។

២៣ខ្ញុំ​សុំ​ព្រះជាម្ចាស់​ ធ្វើជា​សាក្សី​ អំពីចិត្ដ​របស់​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​មក​ក្រុង​ កូរិនថូស​ទៀត គឺ​ដើម្បីអត់ឱន​ឲ្យ​អ្នករាល់គ្នា​ ២៤មិនមែន​យើង​​ត្រួតត្រា​លើ​ជំនឿ​របស់​អ្នករាល់គ្នា​ទេ ប៉ុន្ដែ​ យើង​ជា​អ្នករួម​ការងារ​ជាមួយ​អ្នករាល់គ្នា​សម្រាប់​អំណរ​របស់​អ្នករាល់គ្នា​វិញ ព្រោះ​អ្នករាល់គ្នា​ បាន​ឈរមាំមួន​ដោយ​ជំនឿ​រួចហើយ។

២ កូរិនថូស ១