KCB - ១ ថែស្សាឡូនីច ១


១ ថែស្សាឡូនីច ១

១ ថែស្សាឡូនីច

ពាក្យជម្រាបសួរពីលោកប៉ូល

ខ្ញុំ​ ប៉ូល ស៊ីលវ៉ាន ​និង​ធីម៉ូថេ​ ជូន​ចំពោះ​ក្រុម​ជំនុំ​ នៅ​ក្រុង​ថែស្សាឡូនីច ដែល​នៅ​ក្នុង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ‍។ សូម​ឲ្យអ្នករាល់គ្នា​​បានប្រកប​ដោយ​ព្រះគុណ និង​សេចក្ដី​សុខសាន្ត‍។

ជំនឿរបស់​អ្នក​ជឿនៅ​ ក្រុង​ថែស្សាឡូនីច

​យើង​តែងតែ​ អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់​គ្នា​ ទាំង​នឹក​ចាំ​ពីអ្នក​រាល់គ្នា នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ជានិច្ច។ នៅ​ចំពោះ​​​ព្រះជាម្ចាស់​ ជា​ព្រះ​វរបិតា​របស់​យើង យើង​នឹក​ចាំ​​ អំពី​កិច្ចការដែលអ្នក​រាល់គ្នា​ធ្វើ​ដោយ​​ជំនឿ​ អំពីការ​នឿយ​ហត់ដែលអ្នក​រាល់គ្នាបាន​ធ្វើ ​ដោយ​សេចក្ដី​ស្រឡាញ់​​ និង​អំពី​ការ​ស៊ូទ្រាំរបស់​អ្នក​រាល់គ្នា​ ដោយ​សេចក្តី​សង្ឃឹម​លើ​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះ​អម្ចាស់​របស់​យើង‍។

ឱបងប្អូន ដែល​ព្រះជាម្ចាស់​ស្រឡាញ់​​អើយ!​ យើង​ដឹង​​ថា​ ព្រះអង្គ​បាន​ជ្រើស​រើស​អ្នករាល់គ្នា ​ដ្បិត​ដំណឹង​ល្អ​របស់​យើង​ មិន​បាន​ប្រកាស​ប្រាប់​អ្នករាល់គ្នា​ដោយ​ពាក្យ​សំដី​​ទេ គឺ​ដោយ​​អំណាច ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ដោយការ​​ជឿជាក់ ​យ៉ាង​ខ្លាំង​​​ទៀត​ផង ដូច​​អ្នករាល់គ្នា​ បាន​ដឹង​ស្រាប់​ហើយ​ថា ដើម្បី​អ្នករាល់គ្នា​ ​យើង​បាន​ប្រព្រឹត្ដ​បែបណា​​ ​នៅក្នុង​ចំណោម​អ្នករាល់គ្នា។​ ​អ្នករាល់គ្នា​ បាន​យក​តម្រាប់​តាម​យើង និង​តាម​ព្រះអម្ចាស់​ គឺអ្នក​រាល់គ្នា​​ទទួល​ព្រះបន្ទូល​ដោយអំណរ​មកពី​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ នៅ​ក្នុងពេលដែល​​មាន​សេចក្តីវេទនា​ជា​ខ្លាំងផង​​ ដូច្នេះ​អ្នករាល់គ្នា​បាន​ត្រលប់​ជា​គំរូ​ដល់​​អ្នក​ជឿ​ទាំង​ឡាយ​​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ ដ្បិត​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ​ដែល​ចេញ​ពី​អ្នករាល់គ្នា​នោះ មិន​មែន​ត្រឹម​តែ‍បាន‍ឮ​សុសសាយ​ ក្នុង​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​អ្នករាល់គ្នា​លើ​ព្រះជាម្ចាស់​​ បាន‍លេច‍ឮ​នៅ​គ្រប់​ទី​កន្លែង​ ដូច្នេះ​ហើយ​បាន​ជា​យើង​ មិន​បាច់និយាយ​អ្វី​ទៀតឡើយ​ ​ដ្បិត​ពួកគេ​ផ្ទាល់ ​បាន​​រៀប​រាប់​ពី​របៀប​ដែល​អ្នករាល់គ្នា​ទទួល​យើង និង​អំពី​របៀប​ដែល​អ្នករាល់គ្នា​បែរ​ចេញ​ពី​រូបព្រះ​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​បម្រើ​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​​មាន​ព្រះជន្ម​រស់ និង​ជាព្រះ​ដ៏​ពិត ១០ព្រមទាំង​រង់​ចាំ​ព្រះរាជបុត្រា​របស់ព្រះអង្គ​​​យាង​មក​ពី​ស្ថានសួគ៌ ដែល​​ព្រះអង្គ ​​​​បាន​ប្រោស​ឲ្យ​រស់​ពីការ​សោយទិវង្គត​ឡើង​វិញ គឺ​ជា​ព្រះ​យេស៊ូ​ដែល​​​រំដោះ​យើង ឲ្យរួច​ពី​សេចក្ដី​ក្រោធ​​ ដែល​នឹង​​មកដល់។

១ ថែស្សាឡូនីច ១