KCB - ១ កូរិនថូស ៧


១ កូរិនថូស ៧

សេចក្ដី​ណែនាំស្តីអំពី​អាពាហ៍ពិពាហ៍

ចំពោះ​សេចក្ដី​ដែល​អ្នករាល់គ្នា​បាន​​សរសេរ‍មក‍នោះ ជា​ការ​ប្រសើរ​ ដែល​មនុស្ស​ប្រុស​មិន​ប៉ះ​ពាល់​ស្រី ប៉ុន្ដែ ​ ដើម្បី​ចៀស​វាង​អំពើ​អសីលធម៌​ខាងផ្លូវភេទ ចូរ​ឲ្យបុរស​ម្នាក់ៗ​មាន​ប្រពន្ធជារបស់​ខ្លួន​ចុះ ហើយ​ស្ដ្រី​ម្នាក់ៗ ក៏ត្រូវមាន​ប្តី​ជារបស់​ខ្លួនដែរ ​ប្តី​ត្រូវបំពេញ​កាតព្វកិច្ច​ជាប្តី ចំពោះ​ប្រពន្ធរបស់​ខ្លួន រីឯ​ប្រពន្ធ​ក៏ត្រូវធ្វើដូច្នោះ ចំពោះ​ប្តី​ខ្លួនវិញ​​ដែរ ប្រពន្ធ​គ្មាន​​សិទ្ធិ​អំណាច​ លើ​រូបកាយ​របស់​ខ្លួន​ទៀត​ឡើយ ប៉ុន្ដែ​គឺប្តី​​វិញ រីឯ​​ប្តី​ក៏​គ្មាន​​សិទ្ធិ​អំណាច ​លើ​រូបកាយ​របស់​ខ្លួន​ដែរ ប៉ុន្ដែគឺប្រពន្ធ​​វិញ​ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើកលែង​តែ​​មាន​ការ​យល់ព្រម​ជាមួយ​គ្នា​ ដើម្បី​ញែក​ពេល​មួយ​​អធិស្ឋាន​ រួច​ហើយត្រូវ​​នៅ​ជាមួយ​គ្នា​វិញ ក្រែង​លោ​អារក្ស​សាតាំង​ ល្បួង​អ្នករាល់គ្នាដោយ​ព្រោះ​តែ​ទប់​ចិត្ដ​មិន​បាន​ ប៉ុន្ដែ​ខ្ញុំ​និយាយ​បែប​នេះ​ទុកជាយោបល់​ មិន​មែន​ទុកជា​សេចក្ដី​បង្គាប់​ឡើយ ​ខ្ញុំ​ចង់​ឲ្យមនុស្ស​ទាំង​អស់ ​ដូចជា​ខ្ញុំ​ដែរ ប៉ុន្ដែ​ម្នាក់ៗ​មាន​អំណោយ​ទាន​ មក​ពី​ព្រះជាម្ចាស់​​រៀងៗ​ខ្លួន គឺ​ម្នាក់​បែបនេះ ហើយ​ម្នាក់​ទៀត​បែបនោះ​ ប៉ុន្ដែ​ខ្ញុំ​សូម​ប្រាប់​ដល់​ពួក​អ្នកនៅលីវ និង​ពួក​ស្រ្តី​មេម៉ាយ​ថា ប្រសិន​បើ​ពួកគេ​នៅ​ដូច​ជា​ខ្ញុំ​បាន នោះ​ប្រសើរ​សម្រាប់​ពួកគេ​ហើយ​ ប៉ុន្ដែ​ ប្រសិន​បើ​ពួកគេ​ទប់ចិត្ដ​មិន​បាន​ទេ ចូរ​រៀបការ​ចុះ ព្រោះបើ​រៀបការ ​នោះ ​ប្រសើរ​ជាង​ទុក​ឲ្យតណ្ហា​ដុតរោល ១០ប៉ុន្ដែ ​ចំពោះ​ពួក​អ្នក​ដែល​រៀបការ​ហើយ​ ខ្ញុំ​សូម​ដាស់តឿន​តាម​បង្គាប់​​ព្រះអម្ចាស់​ មិន​មែន​ខ្ញុំ​ទេ គឺ​ថា ប្រពន្ធមិន​ត្រូវ​​បែក​ពី​ប្តី​ឡើយ​ ១១ប៉ុន្ដែ​បើ​នាង​ត្រូវ​បែក​ពីប្ដីមែន ចូរ​ឲ្យនាង​រស់នៅ​ដោយ​មិន​រៀបការ​ទៀត ឬ​ត្រូវ​ផ្សះផ្សា​ជាមួយ​ប្តី​វិញ រីឯ​ប្តី​មិន​ត្រូវ​បោះបង់​ប្រពន្ធ​ឡើយ ១២ប៉ុន្ដែ​សម្រាប់​អ្នក‍ផ្សេង​ទៀត ខ្ញុំ​សូម​ប្រាប់​ថា សេចក្ដីនេះមិន​មែន​ព្រះអម្ចាស់មានបន្ទូល​ទេ​ គឺខ្ញុំ ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​ មាន​ប្រពន្ធ​ដែល​មិន​ជឿ ហើយ​នាង​ពេញចិត្ដ​រស់នៅ​ជាមួយគាត់ ចូរ​កុំ​បោះបង់​នាង​ឡើយ ​១៣រីឯ​​ប្រពន្ធ​វិញ បើ​មាន​ប្តី​ដែល​មិនជឿ ហើយ​បុរស​នោះ​ពេញចិត្ដ​រស់នៅ​ជាមួយនាង​ ចូរ​កុំ​បោះបង់​ប្តី​ឡើយ​ ១៤ដ្បិត​ប្តី​ដែល​មិនជឿ​ ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​សារ​ប្រពន្ធ រី​ឯ​ប្រពន្ធ​ដែល​មិនជឿ​ ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ដោយ​សារ​ប្តី​ដែរ បើ​មិន​ដូច្នោះ​ទេ កូន​របស់​អ្នករាល់គ្នា​មិន​បរិសុទ្ធឡើយ​ ប៉ុន្ដែ ​ពេលនេះ​ពួកគេ​បរិសុទ្ធ​ហើយ​ ១៥ផ្ទុយ​ទៅវិញ ​បើ​អ្នក​មិនជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង ចូរ​ឲ្យគេ​បែក​ចុះ នោះ​បងប្អូន​ប្រុស​ស្រី​ មិន​ជាប់​នៅក្នុង​ចំណង​បែបនេះ​ទៀត​ឡើយ ប៉ុន្ដែព្រះជាម្ចាស់​ បាន​ត្រាស់​ហៅ​អ្នករាល់គ្នា​ មក​ក្នុង​សេចក្ដី​សុខសាន្ត‍។‍ ១៦ឱ​ស្ដ្រី​ជា​ប្រពន្ធ​អើយ‍! តើ​អ្នក​ដឹង​យ៉ាង​ដូចម្ដេច​ថា ​អ្នក​នឹង​សង្គ្រោះ​ប្ដី​របស់​អ្នក​បាន​? ឱបុរស​ជា​ប្តី​អើយ‍! តើ​អ្នក​ដឹង​យ៉ាង​ដូចម្តេច​​ថា អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​របស់​អ្នក​បាន‍? ១៧​ចូរ​​ឲ្យម្នាក់ៗ​​រស់​នៅ​ដូច​ដែល​ព្រះអម្ចាស់​បាន​ចែកឲ្យ​ និង​ដូច​ដែល​ព្រះអម្ចាស់​ បាន​ត្រាស់​ហៅ​ម្នាក់ៗ​ចុះ ​ហើយ​ខ្ញុំ​បង្គាប់​បែប​នេះ​នៅគ្រប់​​ក្រុម​ជំនុំ​ទាំង​អស់។​ ១៨អ្នកណា​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​ នៅ​ពេល​កាត់ស្បែករួច​ហើយ ចូរ​កុំ​ឲ្យអ្នកនោះ​បំបាត់​ស្នាម​ឡើយ រីឯ​​អ្នក​ណា​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ នៅ​ពេល​មិន​ទាន់​កាត់​ស្បែក ចូរ​កុំ​ឲ្យកាត់​ស្បែក​ឡើយ ១៩ការ​កាត់ស្បែក​ ឬ​ការ​មិន​កាត់ស្បែក​​មិន​សំខាន់​អ្វី​ឡើយ ប៉ុន្ដែ​ការ​ដែល​សំខាន់​ គឺ​ធ្វើតាម​បញ្ញត្តិ​របស់​ព្រះជាម្ចាស់​​ ២០ព្រះជាម្ចាស់​ត្រាស់​ហៅ​​ម្នាក់ៗ ​នៅ​ក្នុងសណ្ឋាន​​យ៉ាងណា ចូរ​ឲ្យ​រស់នៅ​ក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ​ ២១តើ​ព្រះជាម្ចាស់​ត្រាស់​ហៅ​អ្នក ​ពេល​អ្នក​ជា​បាវបម្រើ​ឬ​? ចូរ​កុំ​ខ្វល់​ឡើយ ប៉ុន្ដែ​​បើ​អ្នក​អាច​ត្រលប់​ជា​មាន​សេរីភាព​បាន​ នោះចូរ​ធ្វើ​ចុះ ២២ដ្បិត​នៅ​ក្នុងព្រះអម្ចាស់អ្នក ​ដែល​បាន​ទទួល​ការ​ត្រាស់​​​ហៅ​ នៅ​ពេល​ជា​បាវបម្រើ អ្នកនោះ​​ជា​អ្នកមាន​សេរីភាព​ របស់​ព្រះអម្ចាស់ដូចគ្នា​ដែរ​​ អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់​ហៅ ​នៅពេល​ជា​អ្នក​មាន​សេរីភាព អ្នកនោះ​ជា​បាវ​បម្រើ​របស់​ព្រះគ្រិស្ដ ២៣ព្រះអង្គ​បាន​បង់​ថ្លៃ​លោះ​អ្នករាល់គ្នា​រួច​​ហើយ ចូរ​កុំ​ធ្វើ​ជា​បាវបម្រើ​របស់​មនុស្ស​ទៀត​ឡើយ​ ២៤បងប្អូន​អើយ​! ព្រះជាម្ចាស់​ត្រាស់ហៅ​បងប្អូន​ម្នាក់ៗ​នៅ​ក្នុង​សណ្ឋាន​​យ៉ាងណា ចូរ​ឲ្យ​រស់នៅ​ក្នុងសណ្ឋាន​នោះ​ទៀត​ចុះ‍ នៅ​ចំពោះ​ព្រះ​ជាម្ចាស់។

២៥រីឯ​​មនុស្សមិន​ទាន់​រៀបការ​ ខ្ញុំ​គ្មាន​សេចក្ដី​បង្គាប់​មក​ពី​ព្រះអម្ចាស់​ទេ ប៉ុន្ដែ​ខ្ញុំ​ជូនគំនិត ក្នុង​នាម​ជា​មនុស្ស​ស្មោះ​ត្រង់ដោយសារ​​ព្រះអម្ចាស់​មេត្តា​​​ ២៦ខ្ញុំ​គិត​ដូច្នេះ​ថា ​ដែល​មនុស្សនៅ​បែប​នេះ នោះ​ល្អ​ហើយ‍ ដោយព្រោះ​ការលំបាក​នា​ពេល​បច្ចុប្បន្ន។​ ២៧​បើ​អ្នក​មាន​ប្រពន្ធ​ហើយ ​ចូរ​កុំ​រក​ផ្លូវ​លែងលះ​ ​បើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ទេ​ ចូរ​កុំ​យក​​ប្រពន្ធ​​​ ២៨ប៉ុន្ដែ​ ទោះបី​អ្នក​រៀបការ​មែនក៏ដោយ ​អ្នក​មិន​បាន​ធ្វើ​បាបទេ​​ ហើយ​ទោះបី​ស្រី​ក្រមុំ​រៀបការ នាង​ក៏​មិន​ធ្វើ​បាប​ដែរ ប៉ុន្ដែ​មនុស្ស​បែបនេះ​ នឹង​មាន​សេចក្ដី​វេទនា​ខាង​ឯ​សាច់​ឈាម​ ដូច្នេះ​ ខ្ញុំ​ចង់​ឲ្យអ្នករាល់គ្នា​ចៀស​ផុត​ពី​សេចក្ដី​វេទនា​នោះ។​

២៩បងប្អូន​អើយ​! ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា ពេល​វេលា​កៀក​ណាស់​ហើយ ដូច្នេះ អ្នក​មាន​ប្រពន្ធ​ គួរ​នៅ​ដូច​ជា​គ្មាន​ប្រពន្ធ​ ចាប់​ពី​ពេល​នេះ​តទៅ​ ៣០អ្នក​យំសោក​ដូច​ជា​មិន​យំសោក អ្នក​ត្រេកអរ​​ដូច​ជា​មិន​​​ត្រេក​អរ​ ហើយ​អ្នក​ដែល​ទិញ​ដូច​ជា​មិន​មាន​​អ្វីសោះ​ ៣១រីឯ​​អ្នក​ដែល​ប្រើ​លោកិយ ​​​ដូច​ជា​មិន​បាន​ប្រើ​សោះ ដ្បិត​លោកិយ​នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​កន្លង​ផុត​ទៅ​ ៣២​ខ្ញុំ​មិនចង់​ឲ្យអ្នករាល់គ្នា​ខ្វល់ខ្វាយ​ទេ​ អ្នក​ដែលគ្មានប្រពន្ធ គេ​ខ្វល់ខ្វាយ​តែ​នឹងកិច្ចការ​របស់​ព្រះអម្ចាស់ គឺ​ធ្វើ​យ៉ាងណា​ ឲ្យគាប់​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់ប៉ុណ្ណោះ​ ​៣៣រីឯ​​អ្នក​ដែលមានប្រពន្ធ គេខ្វល់ខ្វាយ​តែ​នឹងកិច្ចការ​នៅ​លោកិយ​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យគាប់ចិត្ដ​ប្រពន្ធ​ប៉ុណ្ណោះ​ ៣៤ហើយ​គេ​មាន​ចិត្ត​បែងចែក។ រីឯ​ស្ត្រី​ដែលគ្មានប្តី និង​ស្រីក្រមុំ​វិញ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់ ដើម្បី​ឲ្យនាង​បាន​បរិសុទ្ធ​ទាំង​រូបកាយ និង​វិញ្ញាណ ប៉ុន្ដែ​ស្រ្តី​ដែលមានប្តី គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​នៅ​លោកិយ​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​គាប់​ចិត្ដ​ប្តី​ប៉ុណ្ណោះ។​

៣៥ខ្ញុំ​និយាយ​បែបនេះ ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អ្នករាល់គ្នា​ផ្ទាល់​ មិន​មែន​ដាក់​អន្ទាក់​​អ្នករាល់គ្នា​ទេ គឺនិយាយ​អំពីអ្វី​ដែល​ថ្លៃថ្លា និង​ការបម្រើ​ព្រះអម្ចាស់​ដោយ​គ្មាន​កង្វល់​ ៣៦ប៉ុន្ដែ​​បើ​អ្នកណា​ម្នាក់​គិត​ថា​ ខ្លួន​ប្រព្រឹត្ដមិន​សមរម្យ​​ចំពោះ​​គូ​ដណ្ដឹង​របស់​ខ្លួន ហើយ​បើ​នាង​ហួស​វ័យ ចូរ​ឲ្យ​គាត់​​ធ្វើ​តាម​បំណង​របស់គាត់ចុះ​​ គឺរៀប​ការនឹង​នាង​​ ដ្បិត​គាត់​មិន​ធ្វើបាប​ទេ។ ​៣៧ប៉ុន្ដែ​អ្នកណា​ដែល​ឈរ​មាំមួន​នៅក្នុង​ចិត្ត​ ​គ្មាន​ការ​បង្ខិតបង្ខំ​ ប៉ុន្ដែ អាច​គ្រប់​គ្រង​លើ​ចំណង់​របស់​ខ្លួន​​បាន ព្រមទាំង​​បាន​សម្រេច​ចិត្ដ​​ថា​ នឹង​ទុក​ឲ្យគូដណ្ដឹង​នៅ​ក្រមុំ គាត់​ធ្វើ​ប្រសើរ​ហើយ ៣៨​ដូច្នេះ អ្នក​ដែល​រៀបការ​នឹង​គូដណ្ដឹង ​​នោះ​ធ្វើ​​បាន​​ប្រសើរ​ហើយ ប៉ុន្ដែ​អ្នក​ដែល​មិន​រៀបការ នោះ​ធ្វើ​បាន​កាន់​តែ​ប្រសើរ‍ជាង។​

៣៩ដរាបណា​ប្តី​នៅរស់​ ប្រពន្ធ​​ជាប់​​ចំណង​នឹង​ប្តី​ ប៉ុន្ដែ​​បើ​ប្តី​ស្លាប់ ​ នាង​មាន​សេរីភាព​ រៀបការ​នឹង​អ្នក​ដែល​នាង​ចង់​រៀបការ គឺ​នៅ​ក្នុង​ព្រះ​អម្ចាស់​តែប៉ុណ្ណោះ ៤០ប៉ុន្ដែ​តាម​យោបល់​របស់​ខ្ញុំ​បើ​នាង​នៅ​ដូច្នោះ​បាន នោះ​​មាន​ពរ​ជាង ហើយខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​ក៏​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់​​ដែរ។

១ កូរិនថូស ៧