KCB - ១ កូរិនថូស ២


១ កូរិនថូស ២

លោកប៉ូលបង្រៀនអំពីប្រាជ្ញារបស់​ព្រះ​វិញ្ញាណ​

បងប្អូន​អើយ! កាល​ខ្ញុំ​បាន​មក​ឯ​អ្នករាល់គ្នា នោះ​ខ្ញុំ​មិន​បាន​មក​ប្រកាស​អំពី​សេចក្ដី​អាថ៌​កំបាំង​ របស់​ព្រះ​ជាម្ចាស់​​ដល់​អ្នករាល់គ្នា​ដោយ​ពាក្យ​សំដី​ដ៏​ឧត្ដម ឬ​ដោយ​ប្រាជ្ញា​ឡើយ​ ដ្បិត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា នៅក្នុង​ចំណោម​អ្នករាល់គ្នា ខ្ញុំ​មិន​ស្គាល់​អ្វី​ឡើយ ក្រៅ​ពី​ព្រះ​យេស៊ូ​គ្រិស្ដ​ និង​ការ​ដែល​ព្រះអង្គត្រូវ​គេ​ឆ្កាង​ ហើយ​ខ្ញុំ​បាន​មក​នៅ​ជាមួយ​អ្នក​រាល់​គ្នាដោយ​មាន​សេចក្ដី​កម្សោយ​ ភ័យខ្លាច និង​ញាប់ញ័រ​ក្រៃលែង​​‍ ឯ​ពាក្យ​សំដី និង​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ខ្ញុំ​ មិន​មែន​ជា​ពាក្យ​សំដី​បញ្ចុះបញ្ចូល ​ចេញ​ពី​ប្រាជ្ញា​ទេ គឺ​ជា​ការបើក​សំដែង​​ តាមរយៈអំណាច​របស់​ព្រះ​វិញ្ញាណ​​វិញ​ ដើម្បី​ឲ្យជំនឿ​របស់​អ្នករាល់គ្នា​ មិន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ពឹង​ផ្អែក​លើ​​អំណាច​របស់​ព្រះជាម្ចាស់​វិញ ​ប៉ុន្ដែយើងនិយាយ​ដោយ​ប្រាជ្ញា នៅក្នុង​ចំណោម​ពួក​អ្នក​ដែល​ពេញវ័យ​​ ខាង​ជំ​នឿ​ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​លោកិយ​នេះ ឬ​របស់​ពួក​អ្នក​គ្រប់គ្រង​នៅ​លោកិយ​នេះ ​ដែល​ត្រូវ​សាបសូន្យ​ឡើយ ​គឺ​យើង​និយាយ​អំពី​ប្រាជ្ញា​ របស់​ព្រះជាម្ចាស់ ​ជា​សេចក្ដី​អាថ៌កំបាំង​លាក់​ទុក ដែល​​ព្រះជាម្ចាស់​បានតម្រូវ​ទុក​ជា​ស្រេច​ តាំងពី​មុន​កំណើត​ពិភពលោក​ សម្រាប់​សិរី​រុងរឿង​របស់​យើង​ គ្មាន​អ្នកណា​ម្នាក់​ ក្នុង​ចំណោម​ពួក​អ្នក​គ្រប់​គ្រង​​នៃ​លោកិយ​នេះ​ បាន​យល់​អំពី​ប្រាជ្ញា​នេះពួកគេ​យល់​មែន នោះ​ពួកគេ​មុខជា​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​ នៃ​​​សិរី​រុង​រឿង​ឡើយ​ ប៉ុន្ដែ​ ដូច​មាន​សេចក្ដី​ចែងទុក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ស្តាប់​ឮហើយ​ចិត្ត​របស់​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជាអ្វី​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក ​សម្រាប់​ពួក​អ្នកដែល​ស្រឡាញ់​ព្រះអង្គ» ១០ព្រះជាម្ចាស់​បាន​បើក​សំដែង ​​ឲ្យយើង​យល់​ពី​សេចក្ដី​នោះ​ តាម​រយៈ​ព្រះ​វិញ្ញាណ ដ្បិត​ ព្រះ​វិញ្ញាណ​ឈ្វេង​យល់​គ្រប់​ទាំងអស់ សូម្បី​តែ​ជម្រៅ​​ព្រះ​ហ​ឫ​ទ័យ​​របស់​ព្រះ​ជាម្ចាស់ ​១១ដ្បិត​មាន​តែ​វិញ្ញាណ​នៅ​​ក្នុង​​ខ្លួន​មនុស្ស​ប៉ុណ្ណោះ ​ដែល​ស្គាល់​ចិត្ដ​របស់​មនុស្ស ​ដូច្នេះ ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ស្គាល់​ព្រះហឫទ័យ​ របស់​ព្រះជាម្ចាស់​បាន​ដែរ មាន​តែ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ‍ ១២រីឯ​យើង​វិញ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកិយ​ទេ គឺ​ទទួលព្រះវិញ្ញាណ​ មក​ពី​ព្រះ​ជា​ម្ចាស់​វិញ ដើម្បី​ឲ្យយើង​ស្គាល់​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​យើង​ ១៣ហើយ​យើង​ក៏​និយាយ​អំពី​សេចក្ដី​ទាំងនោះដែរគឺ​មិន​មែន​​ដោយ​ពាក្យ​សំដី ​ដែល​បាន​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ទេ គឺ​ដោយ​ពាក្យសំដី ដែល​ព្រះ​វិញ្ញាណ​បាន​បង្រៀន​វិញ ហើយ​ក៏​ប្រៀបធៀប​សេចក្ដី​ខាង​វិញ្ញាណ​ ជា​មួយ​សេចក្ដី​ខាង​​វិញ្ញាណ

១៤ប៉ុន្ដែ​ មនុស្ស​ខាង​សាច់ឈាម​មិន​ទទួល​សេចក្ដី​ខាង​ព្រះវិញ្ញាណ​ របស់​ព្រះ​ជាម្ចាស់ទេ ពី​ព្រោះ​សេចក្ដី​ទាំងនោះ​ ជា​សេចក្ដី​លេ​លា​សម្រាប់​គេ ហើយ​គេ​ក៏​មិន​អាច​យល់​បាន​ដែរ ដ្បិត​សេចក្ដី​ទាំង​នោះ​ត្រូវ​វិនិច្ឆ័យ​ខាង​​​វិញ្ញាណ‍ ១៥រីឯ​មនុស្ស​​ខាង​វិញ្ញាណ​វិនិច្ឆ័យ ​អំពី​សេចក្ដី​គ្រប់យ៉ាង ​​ប៉ុន្ដែ គាត់​មិន​ត្រូវអ្នក​ណា​ម្នាក់​​វិនិច្ឆ័យ​ឡើយ‍។​ ១៦ដ្បិត​តើ​អ្នក​ណា​ស្គាល់​​គំនិត​របស់​ព្រះអម្ចាស់បាន​? តើ​អ្នក​ណា​នឹង​បង្រៀន​ព្រះអង្គ​បាន? រីឯ​​យើង​វិញ យើង​មាន​គំនិត​របស់​ព្រះគ្រិស្ដ។

១ កូរិនថូស ២